កីឡា

Eden Hazard នឹងបន្តជាកីឡាករ របស់ Real Madrid នៅឡើយ

The Atheltic ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Eden Hazard នឹងបន្តមានឈ្មោះជាកីឡាករ របស់ក្លឹប Real Madrid នៅឡើយទោះបីជាមាន លេចឬព័ត៌មានថា គាត់នឹងត្រូវចាកចេញពីក្លឹប នៅក្នុងខែមករានេះក្តី។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ ត្រូវបានគេជឿជាក់ថា នឹងស្ថិតនៅក្នុងបញ្ជីកីឡាករទាំង៥រូប ដែលក្លឹបត្រូវបញ្ចេញនៅក្នុងពេលនេះ ប៉ុន្តែជឿជាក់ថា គាត់នឹងបន្តក្នុងលក្ខខណ្ឌពិសេសណាមួយ នៅឡើយរហូតដល់មានការសម្រេចចិត្ត សាជាថ្មីម្តងទៀត។

គួរឲ្យកុងត្រារបស់កីឡាករ ដែលមានរហូតដល់ឆ្នាំ២០២៤ ប៉ុន្តែអតីតកីឡាកររបស់ក្លឹប Chelsea រូបនេះមិនអាចបង្ហាញទំរង់លេងបានខ្លាំង ដូចកាលគ្រានៅអង់គ្លេសជូនក្លឹប Real Madrid ឡើយដោយបូករួមទាំងរបួសផង ធ្វើឲ្យគាត់អាចបង្ហាញសមត្ថភាព បានតិចតួចប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top