សិល្បៈ និង កម្សាន្ត

នាង Kim Lim ឈឺចិត្តអស់រយៈពេល ៨ ខែក្នុងដោះស្រាយផ្លូវច្បាប់ជាមួយអតីតប្តី 

សិង្ហបុរី ៖កូនស្រីរបស់មហាសេដ្ឋីលោក Peter Lim ដែលមានអាយុ ៣១ ឆ្នាំត្រូវបានគេរាយការណ៍ថាជាប់គាំងក្នុងការតស៊ូផ្លូវច្បាប់ជាមួយអតីតស្វាមី លោក Leslie Leow ហើយទើបតែបានចុះហត្ថលេខាលើឯកសារលែងលះគ្នាកាលពីពេលថ្មីៗនេះ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia ។
កូនស្រីរបស់មហាសេដ្ឋីសិង្ហបុរី Peter Lim គឺនាង Kim Lim បានបង្ហោះនៅលើបណ្តាញសង្គម Instagram ដើម្បីប្រកាសជាផ្លូវការថា នាងបានបញ្ចប់ជាមួយអតីតស្វាមីដែលជាសហគ្រិនផ្នែកព័ត៌មានវិទ្យា Leslie Leow បន្ទាប់ពីស្ថិតក្នុងភាពតក់ស្លុតខ្លាំង និងឈឺចិត្តអស់រយៈពេល ៨ ខែ។
អាពាហ៍ពិពាហ៍របស់អតីតគូស្នេហ៍នេះត្រូវបានគេរាយការណ៍ថា មានរយៈពេលតែ២ខែប៉ុណ្ណោះ បន្ទាប់ពីពិធីរៀបការដ៏ធំមួយត្រូវបានគេផ្សព្វផ្សាយយ៉ាងខ្ពស់កាលពីឆ្នាំមុនកាលខែកុម្ភៈ ឆ្នាំ២០២២។ អ្នកលេងបណ្តាញសង្គមវ័យ ៣១ ឆ្នាំរូបនេះបានសរសេរថា រយៈពេល៨ខែចុងក្រោយនេះពិតជាឈឺចាប់ខ្លាំងណាស់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលទីបំផុតខ្ញុំបានធ្វើរឿងមិនសមហេតុសមផលទាំងអស់ ខ្ញុំត្រូវដោះស្រាយដោយសារតែអ្នក។

ខ្ញុំពិតជារីករាយណាស់ដែលអាចដាក់អ្វីៗទាំងអស់នេះនៅពីក្រោយខ្ញុំ ហើយបន្តជីវិតរបស់ខ្ញុំ ថ្វីត្បិតតែខ្ញុំខកចិត្តនឹងរបៀបដែលអ្វីៗបានប្រែក្លាយក៏ដោយ ខ្ញុំក៏អរគុណផងដែរដែលបានរៀនមេរៀនដ៏មានតម្លៃមួយ។យោងតាមទស្សនាវដ្ដីកម្សាន្ត 8Days ថា នាង Lim និងលោក Leow ត្រូវបានជាប់គាំងក្នុងជម្លោះផ្លូវច្បាប់អស់រយៈពេល ៨ ខែកន្លងមក ហើយទើបតែបានចុះហត្ថលេខាលើឯកសារលែងលះគ្នាកាលពីថ្ងៃអង្គារ៕

Most Popular

To Top