កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធមួយគូនាង Song Yoon Ah និងលោក Sol Kyung Gu បានបរិច្ចាគថវិកាចំនួន ៥០លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី-ស៊ីរី។
នៅថ្ងៃទី ១៣ ខែកុម្ភៈ គណៈកម្មាធិការកូរ៉េសម្រាប់អង្គការយូនីសេហ្វបានបង្ហាញថា ប្តីប្រពន្ធនេះបានបរិច្ចាគ ៥០លានវ៉ុន ដើម្បីជួយអ្នកដែលរងការខូចខាតពីការរញ្ជួយដីនៅប្រទេសទួរគី-ស៊ីរីនាពេលថ្មីៗនេះ។ អំណោយនឹងត្រូវប្រើសម្រាប់ផ្គត់ផ្គង់សម្ភារសង្គ្រោះបន្ទាន់ និងសម្ភារផ្សេងៗទៀតដែលជនរងគ្រោះត្រូវការ។
កាលពីមុនកាលពីថ្ងៃទី ៦ ខែកុម្ភៈ ការរញ្ជួយដីកម្រិត ៧.៨ និង ៧.៥ រិចទ័របានវាយប្រហារទីក្រុង Türkiye និងស៊ីរី ៩ម៉ោងដាច់ពីគ្នា ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៣៣,១៨៥នាក់តាមការសរសេរ៕