កីឡា

Haaland នៅមិនសប្បាយចិត្ត ទោះស៊ុតយកឈ្នះ Arsenal ហើយឡើងទៅកំពូលតារាងក្តី

កីឡាករខ្សែប្រយុទ្ធ​ Erling Haaland បានបង្ហាញអំពីជំហនៅតែចង់រកគ្រាប់បាល់ ឲ្យបានច្រើនជាងនេះទៀត ទោះបីជាបានស៊ុតបញ្ចូលទីបាន១គ្រាប់ ជ័យជំនះលើក្រុម Arsenal កាលពីយប់ថ្ងៃពុធម្សិលមិញក្តី។

Man City បានយកឈ្នះក្រុមកំពូលតារាង Arsenal នៅទឹកដី Emirates ក្នុងលទ្ធផល៣ទល់នឹង១ហើយនៅតែកីឡាករ Haaland មិនសប្បាយចិត្តទៀត ទាំងដែលគាត់ក៏ជាអ្នកស៊ុតចូលទី១ គ្រាប់ហើយបច្ចុប្បន្ន Man City ឡើងកំពូលតារាងទៅហើយក្តី។

ខ្សែប្រយុទ្ធរូបនេះបានលើកឡើងពាក់ព័ន្ធ ទៅនឹងការរកគ្រាប់បាល់របស់គាត់ ដែលបានខកខាន អស់រយៈពេលជាច្រើនប្រកួតកន្លងមកនេះថា៖ វាប្រើពេលយូរជាងមុនក្នុងការរកគ្រាប់បាល់ម្តងៗ ដូច្នេះខ្ញុំបានបន្តធ្វើការហ្វឹកហាត់យ៉ាងខ្លាំងបន្ថែមទៀត ហើយខ្ញុំជឿជាក់ថាខ្ញុំនឹងអាចបន្តរកគ្រាប់បាល់ ជូនក្រុមថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top