គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ ជម្រើសជាតិ ម៉ាឡេស៊ីបានបំណងគោលដៅ ពិសេសយ៉ាងហោចឈ្នះមេដាយ ប្រាក់មួយ លើវិញ្ញាសាបាល់ទាតបុរស ក្នុងព្រឹត្តិការណ៍ SEA Games ២០២៣ លើកទី៣២ នៅកម្ពុជានឹងប្រព្រឹត្តិ ចាបពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ។
លោក E. Elavarasan គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 បាននិយាយថា បន្ទាប់ពីបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ ៤ នៃព្រឹត្តិការណ៍កីឡា SEA Games ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំមុន ក្រុមរបស់លោកមានគោលបំណង ធ្វើឲ្យប្រសើរឡើង នូវមុខតំណែងនោះ ។
លោកបានប្រាប់សន្និសីទ សារព័ត៌មាននៅ Wisma FAM ថា ឥឡូវនេះជាមួយនឹងក្រុមគ្រូបង្វឹកថ្មី យើងចង់បាន សមិទ្ធផលល្អជាងនេះ យ៉ាងហោចណាស់វគ្គផ្តាច់ព្រ័ត្រ មានសារសំខាន់ខ្លាំងណាស់ ពីទីនោះយើងអាចគិតពីជំហានបន្ទាប់ យើងគួរតែមានគោលដៅ ជាក់លាក់ដើម្បីឲ្យកីឡាករ និងគ្រូបង្វឹកមានការ លើកទឹកចិត្ត ។
ចាប់តាំងពីឈ្នះមេដាយមាស កាលឆ្នាំ ២០១១ នៅប្រទេសឥណ្ឌូនេស៊ីមក ម៉ាឡេស៊ី បានឡើង ដល់វគ្គផ្តាច់ព្រ័ត្រតែម្តងគត់ ជាពេលដែលពួកគេធ្វើជាម្ចាស់ ផ្ទះកាលឆ្នាំ ២០១៧ ។ ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ កាលឆ្នាំ ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា និងឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសម៉ាឡេស៊ី ត្រូវបានកាត់ចេញនៅដំណាក់កាលដំបូង ក្នុងវគ្គចែកពូលកាលឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី និងឆ្នាំ ២០១៩ នៅហ្វីលីពីន ។
ទន្ទឹមនឹងនេះ លោក Elavarasan សង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការ របស់ក្លិប Super League ដើម្បីជួយលោក សម្រាប់ប្រមូលផ្តុំកីឡាករល្អ បំផុតឆ្ពោះទៅរកការសម្រេចគោលដៅ ។ ដោយបានធ្វើតេស្តិ៍កីឡាករ សរុបចំនួន ៤៧ នាក់ លោកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀង ជាមួយក្លឹបក្នុងការដោះលែងកីឡាកររៀងៗខ្លួន ខណៈក្លិបមួយចំនួនត្រូវបានគេរាយការណ៍ថា មិនចង់ដោះលែងពួកគេ នៅខាងក្រៅរបស់ FIFA។
ប្រសិនបើអាចធ្វើទៅបាន យើងចង់ទទួលបានកីឡាករល្អបំផុត ព្រោះវាអាចជួយបង្កើនទំនុកចិត្ត របស់ក្រុមដើម្បីទទួលបានស្មារតីឈ្នះ ប៉ុន្តែកីឡាករមានកាតព្វកិច្ចកុងត្រាជាមួយក្លឹប ដូច្នេះប្រសិនបើពួកគេមិនបញ្ចេញទេ យើងត្រូវរៀបចំកីឡាករ ផ្សេងទៀត។
ក្រុមគ្រូបង្វឹក U-23 ទើបតែបានបញ្ចប់ការតេស្តិ៍ កីឡាករចំនួន ២៥ នាក់ក្នុងដំណាក់កាលទី២ នៃជំរុំហ្វឹកហាត់ កណ្តាលចាប់ពីថ្ងៃទី ១៤ ដល់ ១៩ ខែកុម្ភៈដោយមានតែកីឡាករ ៣ នាក់ប៉ុណ្ណោះពីវគ្គទី១ កាលពីខែវិច្ឆិកាឆ្នាំមុន ត្រូវបានកោះហៅលើកនេះ ។
លោក Elavarasan បានបន្ថែមថា ពួកគេក៏កំពុងតាមដានជានិច្ចនូវកីឡាករ បច្ចុប្បន្នកំពុងលេង នៅបរទេសដូចជា Luqman Hakim Shamsudin ក្រុម Njardvik FC នៅអ៊ីស្លង់ ហើយត្រូវបានគេរំពឹងថា នឹងចូលរួមវគ្គបន្ទាប់នៃការហ្វឹកហាត់របស់ FIFA ៕