ក្រុមមកពីលីគកំពូលចំនួន ៣ បានចាញ់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Champions League ខណៈពេលដែលក្លឹប Manchester City ត្រៀមបើកទ្វាទទួលក្រុមអាល្លឺម៉ង់ RB Leipzig នៅយប់នេះ។
នៅក្នុងឆ្នាំនេះដែរ មានក្លឹបអង់គ្លេសចំនួន ៤ ដែលបានឡើងទៅកាន់វគ្គ ១៦ក្រុមនៃ Champions League។ ក្លឹបទាំង ៤នោះរួមមានក្លឹប Manchester City ក្លឹប Liverpool ក្លឹប Chelsea និង Tottenham Hotspur។
យ៉ាងណាមិញ ជាអកុសលនៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ Liverpool ចាញ់ Real Madrid ក្នុងលទ្ធផល ៥-២ ស្របពេលដែល Chelsea ចាញ់ Dortmund ១-០ ចំណែកឯ Spurs វិញចាញ់ AC Milan ១-០ កាលពីសប្ដាហ៍មុន៕