កីឡា

Bukayo Saka ត្រៀមបន្តកុងត្រា រយៈពេលវែង ជាមួយនឹង Arsenal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Bukayo Saka បានឈានទៅ ដល់កិច្ចព្រមព្រៀងជាផ្លូវការហើយ នឹងបន្តកុងត្រាថ្មី រយៈពេលវែង ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បន្ថែមទៀត ។

គឺជាដំណឹងដ៏ល្អបំផុត សម្រាប់អ្នកគាំទ្រ ក្លឹបខណៈដែលកុងត្រាថ្មីជឿជាក់ថា នឹងអាចមានពេលវេលា អូសបន្លាយទៅដល់ឆ្នាំ២០២៨ ហើយទោះបីជាមិនទាន់ធ្វើការប្រកាស ចុះហត្ថលេខាជាផ្លូវការក្តី ប៉ុន្តែភាគីទាំងពីរបានយល់ព្រមគ្នា រួចរាល់ហើយ។

គួរឲ្យដឹងដែរថា កុងត្រាថ្មីរបស់ Saka នឹងអាចឲ្យគាត់រកប្រាក់ចំណូល ទៅដល់២០ម៉ឺនផោន ក្នុងមួយសប្តាហ៍ព្រមទាំងប្រាក់រង្វាន់ បន្ថែមទៀតដែលមានន័យថា Saka នឹងក្លាយទៅជាកីឡាករ ដែលទទួលបានប្រាក់កម្រៃថ្លៃបំផុត ក្នុងចំណោមកីឡាករទាំងអស់របស់ក្រុម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top