ប្រកួតយប់មិញនេះកីឡាករ Lionel Messi អាចរកគ្រាប់បាល់បានទី៧០០ជាគ្រាប់បាល់ អាជីពក្នុងការប្រកួតរវាង PSG និង Marseille ។
ត្រឹមរយៈពេល៤នាទី Messi ជួយរៀបចំគ្រាប់បាល់មួយគ្រាប់រួចទៅហើយឲ្យ Mbappe គឺជាគ្រាប់បាល់ដំបូងនៃការ ប្រកួតប៉ុន្តែ រហូតដល់នាទីទី២៩ទើប Messi អាចរកគ្រាប់បាល់បានដោយខ្លួនឯងក្លាយទៅជាគ្រាប់បាល់ទី៧០០ ក្នុងអាជីព។
២៨គ្រាប់រកបាននៅ PSG និង៦៧២រកបាននៅ Barcelona បានធ្វើឲ្យ Messi ត្រូវការតែ២គ្រាប់ ទៀតប៉ុណ្ណោះ ដើម្បីចាប់យក កំណត់ត្រាគ្រាប់បាល់អាជីពច្រើនជាងគេនៅអឺរ៉ុបពី CR7 ដែលគាត់បានចាកចេញពីអឺរ៉ុបកាល ពីខែវិច្ឆិកាជាមួយគ្រាប់បាល់តែ៧០១គ្រាប់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី