ខ្សែបម្រើប្រយុទ្ធរបស់ Paris St-Germain កីឡាករ Neymar នឹងត្រូវសម្រាករហូតដល់ចប់រដូវកាលនេះ ដោយសារតែគេត្រូវ វះកាត់របួសកជើង។
កីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានប្ដូរចេញ ព្រោះតែរបួសកជើងខាងស្ដាំ អំឡុងការប្រកួត PSG យកឈ្នះ ៤-៣ លើ Lille កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ។ ក្លឹប PSG បាននិយាយថា កីឡាករវ័យ៣១ឆ្នាំ បានរបួសត្រង់កជើងខាងស្ដាំ ជាច្រើនដង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការវះកាត់គឺចាំបាច់ដើម្បីជៀសវាងហានិភ័យធំកើតឡើង ។
ពួកគេបានបន្ថែមទៀតថា Neymar ត្រូវសម្រាកពី៣ទៅ៤ខែ មុនពេលអាចត្រឡប់មក កាន់ការហ្វឹកហាត់វិញបាន។ កន្លងទៅ Neymar បានខកខាន២ប្រកួតឲ្យជម្រើសជាតិប្រេស៊ីល ក្នុងព្រឹត្តិការណ៍ World Cup ២០២២ បន្ទាប់ពីរបួស ក្នុងការប្រកួតបើកឆាកទល់នឹងស៊ែប៊ី៕