កីឡា

លោក អ៊ូ រតនា ៖ ការប្រកួតការស្ទាប់ស្ទង់ សមត្ថភាពក្រុមអត្តពលិក វ៉ូវីណាមកម្ពុជាមុន SEA GAMES 2023 មកដល់

ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោកស្រី Nancy Lin នាយកប្រតិបត្តិក្រុមហ៊ុន Can Sports Shoes Co.,Ltd ( ខេន ស្ព័ត ស៊ូ ខូអិលធីឌី ) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បាននាំយកសម្ភារៈ កីឡាដូចជាស្បែកជើង និងងសម្លៀកបំពាក់ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិវ៉ូវីណាមកម្ពុជា ដើម្បីចូលរួមនៃព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិនានៅសាលក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក អ៊ូ រតនា បានមានប្រសាសន៍ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍លើកទី៦ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ជម្រើសជាតិវ៉ូវីណាមកម្ពុជាចំនួន ២៧ នាក់ដែលមាន៧ ប្រទេសលើ៣០វិញ្ញាសា ដូចព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែរ ។ ការប្រកួតនេះជាការ ស្ទាប់ស្ទង់សមត្ថភាព និង បច្ចេកទេស ទំាងវិញ្ញាសាប្រយុទ្ធ និងមេគុនរបស់ កីឡាករ-កីឡាការិនី ជម្រើសជាតិវ៉ូវីណាម កម្ពុជាទំាងអស់គ្នា និងមន្រ្តីចៅក្រមកម្ពុជា ។

លោកប្រធានបន្តថា ចំពោះក្រុមអត្តពលិកទទួលលទ្ធផលបានល្អ យើងនឹងជំរុញបន្ថែម ចូលរួមការប្រកួតកីឡា SEA GAMES 2023 ប៉ុន្តែប្រសិនបើកីឡាករ-កីឡាការិនី ណាមួយទទួលលទ្ធផលមិនល្អទេ គណៈកម្មការបច្ចេកទេស សហព័ន្ធនឹងធ្វើការដោះដូរពួកគាត់ ដោយសារសហព័ន្ធមានកីឡាករ-កីឡាការិនីបម្រុងទុកជាច្រើនរូបទៀត។ កីឡាវ៉ូវីណាមនាពេលនេះ មិនដូចកាល ១០ ឆ្នាំមុនឡើយ ហើយបច្ចុប្បន្ននេះមានក្រុមអត្តពលិកច្រើន ដូច្នេះលោកសង្ឃឹមថា ក្រុមអត្តពលិកជាង៣០នាក់នឹង ទទួលបានលទ្ធផលល្អ ។

លោក អ៊ូ រតនា បានបន្ថែមទៀតថា ការប្រកួតខាងលើកនេះ ផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី ជម្រើសជាតិវ៉ូវីណាមកម្ពុជា ចេះត្រូវត្រៀមខ្លួន ឲ្យល្អប្រសើរមុនឈានជើងទៅដល់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ។ ហើយផ្តល់អត្តប្រយោជន៍ ដល់មន្រ្តីអាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំការប្រកួត និងគណៈកម្មការរៀបចំ ទីលានកាន់តែប្រសើរឡើង៕

Most Popular

To Top