កីឡា

Declan Rice បន្តបដិសេធកុងត្រាថ្មី ជាមួយនឹង West Ham

កីឡាករខ្សែបម្រើការពារឆ្នើម សញ្ជាតិអង់គ្លេស Declan Rice ត្រូវបានគេដឹងថា បានប្រកាសបដិសេធ ក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបញញួរធំ West Ham បន្តទៀតហើយទោះបីជាបានពិភាក្សា និងចរចាគ្នាច្រើនដងមកហើយក្តី។

ប្រភពចេញផ្សាយដោយ The Football Insider បានឲ្យដឹងថាកីឡាកររូបនេះគឺមានកូនចិត្តមួយថានឹងមិនបន្តកុងត្រាថ្មីដើម្បីអាចចាកចេញទៅចូលរួមក្លឹបធំៗ សង្ឃឹមអាចបង្ហាញឱកាសលេងនៅ Champions League ដែលក្នុងនោះក្លឹបកាំភ្លើងធំ Arsenal គឺជាគោលដៅសំខាន់បំផុត។

ប្រភពដដែលបានឲ្យដឹងដែរថា West Ham បានព្យាយាមបង្កើនប្រាក់កម្រៃ និងលក្ខខណ្ឌល្អៗជាច្រើន សម្រាប់កីឡាកររូបនេះប៉ុន្តែអស់រយៈពេល៨ឆ្នាំមកហើយ កីឡាកររូបនេះនឹងមិនបន្តលេងនៅទីនេះទៀតឡើយ រដូវកាលក្រោយហើយអាចនឹងត្រូវលក់ចេញក្នុងតម្លៃខ្លួន យ៉ាងហោចណាស់៨៣លានផោនជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top