បច្ចេកវិទ្យា

ក្រុមហ៊ុនGoogleនឹង ប្រឈមមុខ ចំពោះការបង់ប្រាក់ សំណងជាង៤ពាន់លានដុល្លារ សម្រាប់អ្នកផ្សព្វផ្សាយ អំពីប្រាក់ចំណូលដែលបាត់បង់ 

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ពាក្យបណ្តឹងមួយត្រូវបានប្តឹងទៅក្រុមហ៊ុន Google ដើម្បីទាមទារសំណងដែលមានទឹកប្រាក់ចំនួន៣,៤ពាន់លានផោន ស្មើនឹង៤,២ពាន់លានដុល្លារសម្រាប់អ្នកបោះពុម្ពផ្សាយសម្រាប់ប្រាក់ចំណូលដែលបាត់បង់ ។

ការអះអាងនេះបានធ្វើឡើងដោយអតីតនិពន្ធនាយកផ្នែកបច្ចេកវិទ្យា Guardian លោក Charles Arthur បានចោទប្រកាន់ ដល់ក្រុមហ៊ុន Google បានប្រើប្រាស់ទីតាំងលេចធ្លោនៅក្នុងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើរណេតដោយខុសច្បាប់ក្នុងវិធីមួយដែលកាត់បន្ថយអ្វីដែលអ្នកបោះពុម្ពផ្សាយអាចទទួលបានពីពួកគេ ។

ក្រុមហ៊ុន Google បានឲ្យដឹងថា ខ្លួននឹងប្រយុទ្ធប្រឆាំងនឹងសកម្មភាព “ការរំពឹងទុក និងឱកាសនិយម” យ៉ាងខ្លាំងក្លាបំផុត ។

គួររំលឹកថា នេះជាបណ្តឹងលើកទី២ហើយ បន្ទាប់ពីករណីស្រដៀងគ្នានេះត្រូវបានចាប់ផ្តើមកាលពីខែវិច្ឆិកា ។

ក្នុងករណីទាក់ទងនឹងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ដែលសម្រេចចិត្តក្នុង១វិនាទីដែលអ្នកប្រើប្រាស់ផ្សាយពាណិជ្ជកម្មតាមអ៊ីនធើរណេតនឹងឃើញ តើពួកគេនឹងចំណាយអស់ប៉ុន្មាន និងអ្នកបោះពុម្ពផ្សាយនឹងទទួលបានប្រាក់ប៉ុន្មាន ។

គេបានដឹងថា ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើរណេតគឺជាប្រភពចំណូលចម្បងសម្រាប់គេហទំព័រជាច្រើន ។

ក្រុមហ៊ុន Google ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ចំនួន២៥ពាន់លានអឺរ៉ូនៅក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប

និយតករការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ ហៅកាត់ថា (CMA) ក៏កំពុងស៊ើបអង្កេតលើភាពលេចធ្លោរបស់ក្រុមហ៊ុន Google នៅក្នុងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top