ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងលម្អដ៏អស្ចារ្យនៅខាងក្នុង និងក្រៅអគារនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសជាច្រើនពេញមួយខែមេសានេះ រួមមាន ម្ហូប សេវាកម្មស្ប៉ា កញ្ចប់ស្នាក់នៅសណ្ឋាគារ ។ល។
អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអាហារប៊ុហ្វេដ៏ពិសេសបែបខ្មែរបូករួមនឹងមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ២៨ ដុល្លារប៉ុណ្ណោះ។ ប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ពិសាប៊ុហ្វេអន្តរជាតិបែបចូលឆ្នាំខ្មែរ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ៤០ ដុល្លារប៉ុណ្ណោះ។
រីករាយតាមចិត្តជាមួយនឹងអាហារប៊ុហ្វេដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញដោយមានបន្ថែមមុខម្ហូបណែនាំដោយមេចុងភៅ ម្ហូបប្រពៃណីខ្មែរ គ្រឿងសមុទ្រស្រស់បែបអាស៊ី និងអឺរ៉ុប និងមុខម្ហូបជាច្រើនមុខទៀត។ សូមណែនាំឱ្យកក់ទុកមុនដោយចូលទៅកាន់គេហទំព័រ www.nagaworld.com អ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។
ប្រសិនបើលោកអ្នកមានបំណងចង់ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពពិតប្រាកដ លោកអ្នកអាចសាកល្បងសេវាកម្មស្ប៉ារយៈពេល ១២០ នាទីដែលមានការស្អំក្តៅដោយប្រើថ្នាំបុរាណ និងការម៉ាស្សាដងខ្លួនបែបខ្មែរតម្លៃត្រឹមតែ ៨៨ ដុល្លារនៅមណ្ឌលស្ប៉ាប្រណីតទាំងពីរនៅណាហ្គាវើលដ៍ ឬលោកអ្នកអាចរីករាយជាមួយកញ្ចប់សេវាកម្មកាត់ និងសម្អាតក្រចកដៃជើង កក់សក់ ផ្លុំស្ងួត ម៉ាស្សាក្បាល និងស្មា ម្នាក់ ៤៨ ដុល្លារប៉ុណ្ណោះ។ កម្មវិធីប្រូម៉ូសិនផ្តល់ជូនពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ ខែមេសា។ កក់តាមរយៈ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ ០២៣ ២២៨ ៨២២ ។
ចំណែកឯកញ្ចប់ប្រូម៉ូសិនការស្នាក់នៅដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នឹងផ្តល់ជូននូវការស្នាក់នៅដ៏មានផាសុកភាពប្រសិនបើលោកអ្នកមិនចាកចេញពីទីក្រុង។ កញ្ចប់ការស្នាក់នៅ ៣ ថ្ងៃ ២ យប់ រួមបញ្ចូលការស្នាក់នៅបន្ទប់ Superior ដោយមានផ្តល់ជូនអាហារពេលព្រឹករៀងរាល់ថ្ងៃ អាហារប៊ុហ្វេសម្រាប់ ២ នាក់ ស្រាទំពាំងបាយជូរឥតគិតថ្លៃ ១ ដប បណ្ណភេសជ្ជៈ ២ សន្លឹកជាមួយអត្ថប្រយោជន៍ ដូចជា ការចុះឈ្មោះក្រោយម៉ោងកំណត់ និងបណ្ណស្ប៉ា ២០ ដុល្លារ! កញ្ចប់ប្រូម៉ូសិននេះឥឡូវនេះតម្លៃ ២២៨ ដុល្លារ (ដែលស្មើនឹង ៣០៥ ដុល្លារ) ក្នុងខែមេសានេះ។ កក់ទុកមុនឥឡូវនេះតាមរយៈ www.nagaworld.com ឬ hotelreservation@nagaworld.com ។
ការតុបតែងលម្អបែបប្រពៃណីខ្មែរជាមួយអំពូលភ្លើងចម្រុះពណ៌នៅខាងក្នុងណាហ្គាវើលដ៍ ផ្តល់នូវបរិយាកាសដ៏ស្អាតប្លែកភ្នែក។ មិនតែប៉ុណ្ណោះ ក៏មានការតុបតែងលម្អដ៏ទាក់ទាញនៅខាងក្រៅណាហ្គាវើលដ៍ទី១ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ផងដែរដែលអ្នកដំណើរ និងភ្ញៀវទេសចរអាចអញ្ជើញទៅកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ដូចជា រូបផ្កាយធំៗ រោងដែលបំពាក់ដោយរូបផ្កាយ និងដើមឈើដ៏ធំដែលមានក្រណាត់ទង់ជាតិចម្រុះពណ៌បក់រវិចៗព្រមទាំងរូបសំណាកទន្សាយកម្ពស់ ៤ ម៉ែត្រ ២ គូដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំថោះនាំលាភសំណាង។ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទៅប្រារព្ធ និងអបអរពិធីបុណ្យធំបំផុតប្រចាំឆ្នាំនៅណាហ្គាវើលដ៍។ សួស្តីឆ្នាំថ្មី! ៕