ផ្សេងៗ

មូស្គូ៖ អ៊ុយក្រែន កំពុងរៀបចំផែនការ រំខានផ្កាយរណបស៊ីវិល របស់រុស្សី

បរទេស៖ក្រសួងការបរទេសនៃប្រទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការលើកឡើងថា ប្រទេសអ៊ុយក្រែន នៅពេលនេះកំពុង រៀបចំផែនការក្នុងការវាយប្រហារនិងរំខានទៅ ដល់ប្រព័ន្ធផ្កាយរណបស៊ីវិលរបស់រុស្សី។

សេចក្តីថ្លែងការណ៍ដោយក្រសួងការបរទេសត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់បែបនេះថា៖ រដ្ឋាភិបាលទីក្រុងគៀវដោយមានការចូលរួម ចំណែកពីសំណាក់ក្នុងអ្នកជំនាញបរទេស របស់បណ្តាប្រទេសសម្ព័ន្ធមិត្តកំពុង ប៉ុនប៉ងក្នុងការវាយប្រហារនិងរំខានទៅដល់ការ ទំនាក់ទំនងរបស់ផ្កាយរណប ស៊ីវិលរបស់រុស្សីហើយវាគឺជាសកម្មភាពដែល ផ្ទុយស្រឡះពីច្បាប់របស់អន្តរជាតិ។

ក្នុងនោះផងដែរក្រសួងការបរទេសរុស្សី បានបញ្ជាក់ទៀតថាខ្លួនមាន សិទ្ធគ្រប់គ្រាន់ក្នុងការឆ្លើយតបយ៉ាងសមរម្យនិង រៀបចំប្រព័ន្ធទប់ទល់និងការពារឲ្យ បានតាមដែលភាពចាំបាច់ត្រូវធ្វើឡើង។

ទោះបីជាយ៉ាងណាក្តីភ្លាមៗនេះគេមិនទាន់ដឹងច្បាស់ថា តើរដ្ឋាភិបាលទីក្រុងគៀវ បានព្យាយាមរំខានផ្កាយរណប ដោយរបៀបណានោះទេ ព្រោះថា ក្រសួងមិនបានបញ្ជាក់លម្អិតអំពីបញ្ហានេះទៀតទេ។ រុស្ស៊ី​បានត្រឹមបញ្ជាក់ថាធ្លាប់​ជួប​ប្រទះ​ការ​រំខាន​ម្តង​ហើយ​ម្តង​ទៀត​នៃ​ ការ​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​អំឡុង​ពេល ​មាន​ជម្លោះដែលកំពុង​បន្ត​ជាមួយ​អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top