កីឡា

Greenwood ចង់​ចេញ​ពី Man Utd

ខ្សែ​ប្រយុទ្ធ Mason Greenwood ចង់​ចាកចេញ​ពី​ Manchester United។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

យោង​តាម​ប្រភព​ដដែល មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន បាន​លើក​ឡើង​ថា ក្លឹប​អ៊ីតាលី AC Milan ចង់​បាន​ Greenwood នា​ពេល​ទី​ផ្សារ​​ដោះ​ដូរ​កីឡាករ​ខាង​មុខ។

Greenwood អវត្តមាន​មិន​បាន​ជួយ Manchester United តាំង​ពី​ខែ​មករា ឆ្នាំ២០២២ ក្រោយ​មាន​បញ្ហា​ផ្លូវ​ច្បាប់​មួយ​ចំនួន​ជាមួយ​អតីត​មិត្ត​ស្រី។ រាល់​បទ​ចោទ​ទាំង​អស់ ត្រូវ​បាន​តុលាការ​សម្រេច​ទម្លាក់​ចោល​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​អង់គ្លេស​នៅ​តែ​មិន​ទាន់​បាន​ចូល​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម។

Greenwood ជា​កីឡាករ​យុវជន​បណ្ដុះបណ្ដាល​ដោយ​ថ្នាល Manchester United ហើយ​បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ឈុត​ធំ​ក្លឹប​តាំង​ពី​ឆ្នាំ ២០១៨។ គិត​មក​ទល់​ពេល​នេះ ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​ឲ្យ​ក្លឹប ៨៣ លើក ហើយ​ស៊ុត​ចូល ២២ គ្រាប់៕

Most Popular

To Top