ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វកឹហ្វឺនកីឡា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ សិក្ខាសាលាស្តី វិន័យ និងក្រមសីលធម៌ ដល់អ្នកដឹកនាំ ក្រុម និងគ្រូបង្វឹកជម្រើសជាតិក្នុងការព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វកឹហ្វឺនកីឡាបានមានប្រសាសន៍ថា យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាសេនាធិការឲ្យអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបាន រៀបចំវគ្គសិក្ខសាលាស្តីពីវិន័យ និងក្រមសីលធម៌ដល់ប្រតិភូកីឡាកម្ពុជាក្នុងការចូលរួមប្រកួតកីឡា SEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយវគ្គនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣។
លោកបានបន្តថា ការត្រៀមលក្ខណៈ និងការហាត់ហ្វឹកហ្វឺន មុនចូលរួមប្រកួតកីឡា SEA GAMES 2023នេះ កីឡាករ-កីឡាការិនី និងគ្រូបង្វឹក ត្រូវបានជ្រើសរើសចេញពីការប្រកួតជើងឯកប្រចាំឆ្នាំដោយសហព័ន្ធកីឡាជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់លក្ខខណ្ឌន ការជ្រើសរើស និងបានបង្កើតគណៈកម្មការ មានសមាសភាព ចូលរួមពី គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាជាតិ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈសម្បត្តិតាម លក្ខខណ្ឌមុននឹងទទួលយកចូលក្នុងក្រុមជម្រើសជាតិ ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិទាំងអស់ ទទួលបានការអនុញ្ញាតធ្វើការប្រមូល ផ្តុំក្រុមកីឡាថ្នាល ចាប់តាំងពីឆ្នាំ២០១៤ ដោយចាប់ពី១ប្រភេទកីឡាចំនួន ២៣នាក់ និងបានពង្រឹង និងពង្រីក រហូតដល់៣៤ប្រភេទកីឡាចំនួន ៥០៩នាក់ ក្នុងឆ្នាំ២០២០ ក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៣នេះ ក្រសួងបានច្របាច់បញ្ចូលគ្នារវាងក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ រហូតឈានទៅសម្រិតសម្រាំង ជ្រើសរើសកីឡាករជម្រើសជាតិសរុប ៩៣៨ នាក់ (កីឡាការិនី ៣៤៦នាក់) និងគ្រូបង្វឹកចំនួន១៧៦នាក់ ដែល មានគុណផលខ្ពស់ និងសីលធម៌ល្អ ព្រមទាំងអនុរក្សចំនួន ៥២នាក់។
ប្រធានមជ្ឈមណ្ឌលជាតិហ្វកឹហ្វឺនកីឡាបានបន្ថែមទៀតថា កីឡាករ-កីឡាការិនីជម្រើសជាតិ ត្រូវបានរៀបចំ=jyមានការ ហាត់ហ្វឹកហ្វឺនក្នុងប្រទេស ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ (មាន៩ប្រភេទកីឡា ១៦២វិញ្ញាសា កីឡាករ កីឡាការិនី សរុប ១៦១ នាក់ គូ បង្វឹក ៣១នាក់ និងអនុរក្ស ០៨នាក់) និងពហុកីឡដ្ឋានជាតិអូឡាំពិក មាន ១៧ប្រភេទកីឡា មាន២៣០ វិញ្ញាសា កីឡាករ កីឡាការិនីសរុប ៣០៩នាក់ គ្រូបង្វឹក ៦២នាក់ និងអនុរក្ស ១៧នាក់) និងនៅតាមសហព័ន្ធ កីឡាជាតិ (មាន ១៤ប្រភេទកីឡា មាន១៨៦វិញ្ញាសា កីឡាករ កីឡាការិនីសរុប ២៨៣នាក់ គ្រូបង្វឹក ៦២នាក់ និងអនុរក្ស ១៤នាក់)៕