កីឡា

Ten Hag ផ្តល់ភ្លៀងខៀវ ដើម្បីចរចាខ្សែបម្រើ Everton

The Football Insider ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការត្រួតពិនិត្យ ស្ថានភាពរបស់កីឡាករ ខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Everton ។

កីឡាករឆ្នើម Amadou Onana កំពុងក្លាយជាអទិភាពមុនគេ ក្នុងការធ្វើការផ្ទេរទៅចូលរួមជាមួយ នឹងក្លឹបយក្សនេះខណៈដែលគ្រូបង្វឹករបស់ក្លឹបលោក Erik Ten Hag កំពុងបានផ្តល់ភ្លើងខៀវ សម្រាប់ក្លឹបក្នុងការចំណាយសម្រាប់កីឡាករ។

មុនរដូវក្តៅមកដល់កីឡាកររូបនេះ បានក្លាយទៅជាគោលដៅ របស់ Man UTD ក្នុងពេលដែលគ្រូបង្វឹកលោក Ten Hag កំពុងទទួលបានសិទ្ធក្នុងការ សម្រេចចិត្តខ្លាំងសម្រាប់ការដោះដូរកីឡាករ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top