កីឡា

Martinez ត្រៀមទទួលបានកុងត្រាថ្លៃ ប្រាក់កម្រៃ កាន់តែច្រើន

កីឡាករ Lisandro Martinez បានបំពេញកិច្ចការងារ យ៉ាងច្រើនជួយដល់ ក្លឹបបិសាចក្រហម Man UTD នៅរដូវកាលនេះ និងបានជួយដោះស្រាយបញ្ហា តំបន់ការពារបាន់យ៉ាងខ្លាំងទៀតផង ។

ម្ចាស់ពានរង្វាន់ពិភពលោក World Cup រូបនេះបានទទួលបានជោគជ័យយ៉ាងខ្លាំង ក្រោយការផ្ទេរក្នុងតម្លៃ ខ្លួន៥៥លានផោន ពីក្លឹប Ajax កាលពីឆ្នាំទៅ។

បច្ចុប្បន្នកីឡាករ ខ្សែការពារអាហ្សង់ទីនរូប នេះទទួលបានប្រាក់កម្រៃប្រមាណជា១២ម៉ឺនផោន ក្នុងមួយសប្តាហ៍រួចទៅហើយប៉ុន្តែជឿជាក់ថា ក្លឹបនឹងអាចបន្ថែមប្រាក់ចំណូល របស់គាត់ប្រមាណជា៥ម៉ឺនផោន ក្នុងមួយសប្តាហ៍បន្ថែមទៀត ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top