Event

អ្នកល្បីឈ្មោះ​លើ​បណ្ដាញ​ផ្សព្វផ្សាយ និង​អ្នក​បង្កើត​មាតិកា​ជួប​​គ្នា​ពិភាក្សា​អំពី​ការ​បង្កើត​មាតិកា​ដ៏​មាន​ឥទ្ធិ​ពល​នៅ​សិក្ខាសាលារបស់ក្រុមហ៊ុន META

អ្នកមាន​ប្រជាប្រិយភាព​លើ​បណ្ដាញ​ផ្សព្វផ្សាយ​​ អ្នកបង្កើតមាតិកា​ និង​អ្នក​មកពី​អង្គភាព​បម្រើ​ការងារ​រ​អភិវឌ្ឍ​សហគមន៍​​​បានជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការបង្កើតមាតិកា​​ដ៏​មាន​អត្ថប្រយោជន៍​ ជាមួយ​មុខងារ​សុវត្ថិភា​ព និង​ស្តង់ដា​សហគមន៍​​របស់ក្រុមហ៊ុន Meta នៅក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយក្រុមហ៊ុន Meta នៅ​ថ្ងៃទី ១៥​ ខែមិថុនា​។​

​កិច្ចពិភ្សា​​ ក្រោ​ម​ប្រធានបទ​​​ ការបង្កើតមាតិកាអនឡាញប្រកបដោយប្រសិទ្ធភាព និងឥទ្ធិពល​​៖ បទពិសោធន៍របស់​​អ្នកបង្កើតមាតិកាក្នុងស្រុក ឌី​ជេ ណា​ណា​ បានសម្របសម្រួលកិច្ចពិភាក្សា​ជាមួយ​អ្នកបង្កើត​មាតិកា​ឌីជីថល​​ក្នុងស្រុក​ដ៏​ល្បីល្បាញ កញ្ញា នារី​ ដែលមាន Facebook Page Switching និង លោក ចំរើន វិទូ ផលិតករ​និងអ្នកដឹកនាំ​របស់​កម្មវិធី BBC Media Action ។​

​ ឌីជេណាណា​អ្នកបង្កើត​មាតិកា​ឌីជីថលនិងដែលមាន​អ្នកតាមដាន​ច្រើនជាង ១,៥​​ លាន​នាក់​បាន​​

សម្របសម្រួលកិច្ចពិភាក្សាហើយបានសាក​សួរ​​អ្នកចូលរួម​អំពី​​របៀប​នៃ​ការ​​បង្កើតមាតិកា​ ​ដែល​ជួយ​ពួកគេអាច​ទាក់ទង​ និង​រក្សា​ទំនាក់ទំនង​ជាមួយទស្សនិកជន​របស់​ពួកគេ​​​។​

ឌីជេ ណាណា បានសង្កត់ធ្ងន់ថា សារៈសំខាន់ឬភាពជោគជ័យនៃខ្លឹមសារ​របស់មាតិការមិនស្ថិតនៅលើចំនួន នៃការចូលមើល ប៉ុន្តែជា​ប្រសិទ្ធភាព។

​អ្នកបង្កើតមាតិកា​​ឌីជីថល​ក្នុងស្រុក​នៃ​ទំព័រ​ ក្លាហាន ៩ ឬ Klahan 9 ​ជា​យុទ្ធនាការ​សង្គម​របស់ លោក ចំរើន វិទូ BBC Media Action​ ដោយ​លោក​បាន​និយាយថា៖​ «​វាពិត​ជា​​មាន​សារៈសំខាន់​ណាស់​ក្នុងការ​យល់​ច្បាស់​អំពី​ទប្រិយ​មិត្ដ​ក្នុង​ឆាណែល​បស់​អ្នក និង​ចេះ​​កែសម្រួល​មាតិកា​ទៅតាម​ចំណាប់​អារម្មណ៍​របស់​ពួកគេ​។ យើងសិក្សា​​ស្រាវជ្រាវ​អំពី​ប្រិយមិត្ដ​​ដែល​យើង​ចង់​កំណត់​គោលដៅ ហើយ​បន្ទាប់មក​យើង​បង្កើត​មាតិកា​ដើម្បីតម្រង់ទិសដៅ​​ទៅដល់ពួកគេ​ទាំង​នោះ​។​ល​។​

នៅក្នុង​វគ្គ​ទី​២ ក្រោម​ប្រធាន​បទ​​​ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើសកម្មភាពលើកកម្ពស់សហគមន៍​​ លោក ថៃ សុធា បានរៀបចំ​កិច្ចពិភាក្សា​ជាមួយ​អ្នក​ស្រី ហង្ស សម្ផស្ស ប្រធាន​ក្រុម​បណ្តាញ​អ្នកសារព័ត៌មាន​ស្ត្រី​កម្ពុជា (CFJ) ក៏ដូចជាអ្នកបង្កើតមាតិកា​ និង​ជា​អ្នក​បណ្ដុះ​បណ្តាល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម លោក ជី សុផាត​។​

​ក្នុងពេល​ជំនួប​នោះ​ អ្នកស្រី ហង្ស សម្ផស្ស បាន​មានប្រសាសន៍ថា​៖ «​ហ្វេ​ស​ប៊ុ​ក​គឺជា​ឧបករណ៍​ដ៏​ល្អ​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ស្ត្រី ព្រោះ​វា​សម្រាប់​មនុស្ស​គ្រប់រូប​។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកកាសែត​ស្ត្រី យើង​ត្រូវតែ​ដឹង​អំពី​តួនាទី​របស់​យើង​នៅលើ​​បណ្ដាញសង្គម​ និង​​អ្វី​ដែលអាចមើល​ឃើញ​នៅលើ​បណ្ដាញ​សង្គម។ ខ្ញុំ​ណែនាំ​អ្នកសារព័ត៌មាន​ស្ត្រី​ទាំងអស់​ឱ្យ​យល់ដឹង​អំពី​បញ្ហា​​សុវត្ថិភាព​ដែលអារក​​បាន​​តាមរយៈ​ប្លេតហ្វម​ទាំង​អស់​​របស់ Meta»។​

​អ្នកបង្កើតមាតិកា​ លោក ជី សុផាត​ តែងតែ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន និង​​អង្គភាព​​នានា​អំពី​របៀប​ប្រើប្រាស់ ហ្វេសប៊ុក​ សម្រាប់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​​​មហាជន​។ លោក សុផាត​ បាន​និយាយថា៖ «​ហ្វេសប៊ុក​​ គឺជា​ឧបករណ៍​ទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​អាចឱ្យ​អ្នកប្រើប្រាស់ទាក់ទង​ និងរក្សា​​ទំនាក់ទំនង​ជាមួយ​ប្រិយ​មិត្ដ​​​​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​​​ប្រើប្រាស់​ប្លេតហ្វម​នេះ​គួរតែ​ដឹង​ពី​​មុខងារ​ជាច្រើន​​ដែល Meta ផ្តល់​ឱ្យ​ ដើម្បី​​ពួកគេទទួល​​ជោគជ័យ​តាម​​​គោលបំណង​»។​

​កម្មវិធីជំនួប​​ពេញ​មួយថ្ងៃ​ដែលមាន​អ្នកចូលរួម ៧០ នាក់​ក៏បាន​រួមបញ្ចូល​ផងដែរ​នូវ​បទ​បង្ហាញ​អំពី​សកម្មភាព​ថ្មី និង​​ការ​សង្ខេប​មុខងារ​​ស្តង់ដា​សហគមន៍ «Community Standards» ​រប​ស់ក្រុមហ៊ុន Meta។ វគ្គ​នៅ​ពេល​រសៀល​​ ជា​បង្ហាញ​ឧបករណ៍ និង​មុខងារ​របស់ ហ្វេសប៊ុក​ ដើម្បី​រក្សា​គណនី​ឱ្យមាន​សុវត្ថិភាព និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង និង​ការយាយី​តាម​អ៊ីនធឺណិត ខណៈដែល​បទ​បង្ហាញ​ចុងក្រោយ​ ជាការ​គូស​បញ្ជាក់​ពី​គោលនយោបាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្ដី​ពី​បញ្ហា​នយោបាយ និង​ការបោះឆ្នោតរបស់ក្រុមហ៊ុន​​​ Meta ។​

​បណ្ឌិត ហេង ភក្តី ប្រធានផ្នែក​គោលនយោបាយសាធារណៈ​របស់ក្រុមហ៊ុន​Metaប្រចាំប្រទេសកម្ពុជា​

​មានប្រសាសន៍ថា​៖ «Meta ប្តេជ្ញា​ជួយ​អ្នកបង្កើតមាតិកា​ និង​អង្គភាព​ផ្សេងៗ ​បង្កើត​មាតិកា​ដែល​គួរឱ្យ​ចាប់អារម្មណ៍​។ ក្នុង​ការធ្វើ​ដូច្នេះ  ក្រុមហ៊ុនMeta ក៏​ចង់​ធានា​ដល់​អ្នកប្រើប្រាស់​ទាំង​អស់​របស់​យើង​ថា ​សុវត្ថិភាព និង​ឯកជន​ភាព​គឺជា​អាទិភាព​អាទិភាព​ចម្បងមួយ​​របស់​យើង​។ យើង​ប្រកាន់​ភ្ជាប់​​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ​​ក្នុងការ​ធ្វើឱ្យ​​ប្លេតហ្វ​ម​នេះ​​ក្លាយជា​កន្លែង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​អ្នកប្រើប្រាស់​របស់​យើង រួមទាំង ​ការសរសេរ​គោល​ការណ៍​​ច្បាស់លាស់ ការចូល​រួមជាមួយ​អ្នកជំនាញ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ជួយ​ការពារ​ការ​រំលោភ​បំពាន​មិន​ឱ្យ​​កើតឡើង​តាំងពី​ដំបូង»​។​

​ព័ត៌មាន​បន្ថែម​អំពី​ឧបករណ៍ និង​មុខងារ​សុវត្ថិភាព​របស់ Meta អាច​រកបាន​នៅទីនេះ


Most Popular

To Top