ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Neymar ទទួលកម្រៃពី Sponsor របស់ខ្លួនរហូតទៅដល់ ៩៤៥,០០០ ដុល្លារ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មម្ដងៗ នៅលើ Instagram របស់ខ្លួន។ នេះបើយោងតាមទិន្នន័យរបស់ Hopper HQ ។
ការទារថ្លៃបានដល់ក្បែរលានដុល្លារបែបនេះ បានធ្វើឲ្យ Neymar ក្លាយកីឡាករបាល់ទាត់ ជាប់ចំណាត់ថ្នាក់ទី៣ ដែលស៊ីថ្លៃបំផុត ការបង្ហោះផ្សាយពាណិជ្ជកម្មម្ដងៗ នៅលើ Instagram របស់ខ្លួន។
ខណៈអ្នកដែលជាប់ចំណាត់ថ្នាក់ទី១ គឺខ្សែប្រយុទ្ធ Cristiano Ronaldo ដែលស៊ីថ្លៃរហូតទៅដល់ ២,៣៩៧,០០ ដុល្លារ និង ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកជាប់ចំណាត់ថ្នាក់បន្ទាប់រហូតទៅដល់ ១,៧៧៧,០០០ដុល្លារ។
នៅក្នុងពេលនេះ Neymar មាន Follower នៅលើ Instagram ខ្លួនរហូតទៅដល់ ១៧៤លាន Follower ឯណោះ ដែលជាស្ថិតក្នុងចំណោមអ្នកដែលមានចំនួន Follower ច្រើនបំផុតលើពិភពលោកផងដែរ៕
ប្រភព៖ sabay.