បច្ចេកវិទ្យា

សហគ្រិនឥណ្ឌូណេស៊ី រកលុយបានច្រើន លើកម្មវិធី TikTok សម្រាប់ការលក់បន្ត

ហ្សាកាតា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកផ្សាយផ្ទាល់ជនជាតិឥណ្ឌូណេស៊ី Christine Febriyanti ឈរក្នុងបន្ទប់ដែលចង្អៀត ដោយសម្លៀក បំពាក់ ក្នុងទីក្រុងហ្សាកាតា ដោយបង្ហាញ សម្លៀកបំពាក់ចម្រុះពណ៌ ទៅកាន់អ្នកទស្សនា រាប់រយនាក់នៅលើការ ផ្សាយផ្ទាល់ TikTok សម្រាប់ម៉ាកម៉ូដក្នុងស្រុក ។

នារីវ័យ២៥ ឆ្នាំបានប្រាប់សម្រាប់ការលក់ថា សម្រាប់នារី ប្រភេទវីតាមីន C អ្នកនឹងបំពេញតម្រូវការ សារធាតុចិញ្ចឹមទាំងអស់ របស់អ្នកជាមួយនឹងខោ ពណ៌ទឹកក្រូចទាំងនេះ ។ ទីលានរបស់នាង គឺជាផ្នែកមួយ នៃការទាមទារ សម្រាប់ការដើរទិញឥវ៉ាន់ TikTok ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអ្នកប្រើប្រាស់ បានចំណាយប្រាក់ច្រើន លើកម្មវិធីជាងកន្លែងផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន ។

តំបន់នេះ គឺជាកន្លែងដ៏ភ្លឺស្វាង សម្រាប់ TikTok ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បន្ទាប់ពីការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ជាច្រើនខែ នៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតជុំវិញ សុវត្ថិភាពទិន្នន័យ របស់អ្នកប្រើប្រាស់ និងទំនាក់ទំនង របស់ក្រុមហ៊ុន ជាមួយទីក្រុងប៉េកាំង ។

នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានប្រកាសកាលពីសប្តាហ៍មុននូវផែនការ វិនិយោគរាប់ពាន់លានដុល្លារ នៅអាស៊ីអាគ្នេយ៍ ដែលវាមានអ្នកប្រើប្រាស់ចំនួន ៣២៥ លាននាក់ ក្នុងនោះ ១២៥ លាននាក់ ស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ នៅពេល TikTok Shop កាន់តែមានប្រជាប្រិយភាព ដោយប្រជាជនឥណ្ឌូនេស៊ីបានទិញទំនិញច្រើនជាងមួយភាគបីនៃទំនិញ បានលក់នៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំមុន សហគ្រិនកំពុងសម្រុកមកកាន់វេទិកានេះដើម្បីផ្សព្វផ្សាយផលិតផលបច្ចេកវិទ្យា ម៉ូដ និងផលិតផលក្នុងស្រុកជាច្រើន ។

ពួកគេត្រូវបានទាក់ទាញទៅនឹងលក្ខណៈពិសេស e-commerce របស់ TikTok ដែលធ្វើឲ្យពួកគេលក់តាមរយៈការផ្សាយផ្ទាល់ ឬបើកហាងអនឡាញ។ នេះបើយោងតាមអ្នកនាំពាក្យ Nadya Paramitha ថា Monomolly និយោជកលក់រាយ តាមអ៊ីនធើណេត មានកម្លាំង ២០ នាក់របស់ Febriyanti បានរាយការណ៍ពីការកើនឡើង ៣០ ភាគរយ នៃប្រាក់ចំណូល ចាប់តាំងពីការចាប់ផ្តើម ការផ្សាយបន្តផ្ទាល់ TikTok កាលពីឆ្នាំមុន ។
អ្នកគ្រប់គ្រងផ្នែកលក់ TikTok លោក Chelvyana Onggo Winata បាននិយាយថា វាបានធ្វើឲ្យអ្នកលក់ឈាន ដល់ទីផ្សារថ្មីដោយចៃដន្យ ជំនួសឲ្យការពឹងផ្អែកលើលទ្ធផល ស្វែងរកដោយផ្អែកលើការ ចាប់អារម្មណ៍លើកម្មវិធីគូប្រជែង៕

Most Popular

To Top