ព័ត៌មានអន្តរជាតិ

រថយន្ដហោះយោធា Bradley របស់អាមេរិក ១ ភាគ​៣ ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន ទំនងជាត្រូវបានបំផ្លាញ

រូបភាពពី៖​ AFP

បរទេស៖ វិបផតថលវិភាគប្រភពបើកចំហររបស់ប្រទេសហូឡង់ បានឲ្យដឹងថា ប្រហែលមួយភាគបីនៃរថយន្តប្រយុទ្ធយោធាម៉ូដែល Bradley ទាំងអស់ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយ​អាមេរិក អាចត្រូវបានបំផ្លាញ ឬបោះបង់ចោលរួចហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។​

មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍បានផ្ទេររថយន្តប្រយុទ្ធ Bradley ចំនួន ១០៩ គ្រឿងត្រូវបានបញ្ជូនទៅឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
យោងតាមអ្នកវិភាគ Oryx បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន វាត្រូវបានគេបញ្ជាក់ថា រថយន្ដ Bradley ចំនួន ៣៤ត្រូវបានបំផ្លាញ ឬខូចខាត ហើយត្រូវបានបោះបង់ចោលជាបន្តបន្ទាប់។

យោងតាមវិបផតថលបានឱ្យដឹងថា រថក្រោះប្រយុទ្ធម៉ូដែល Leopard 2 ផលិតដោយអាល្លឺម៉ង់សរុបចំនួន ៨ គ្រឿង ក៏ត្រូវបានបញ្ជាក់ថា បាត់បង់ដោយកងទ័ពអ៊ុយក្រែនផងដែរ។

កាលពីថ្ងៃសៅរ៍ កាសែតអាមេរិក មួយបានរាយការណ៍ថា បញ្ហាប្រឈម ដែលទាហានអ៊ុយក្រែន ប្រឈមមុខនឹងគ្រាប់មីន បានបង្ហាញឱ្យឃើញពីភាពងាយរងគ្រោះនៃឧបករណ៍លោកខាងលិច រួមទាំងរថយន្ដ Bradley និងរថក្រោះ Leopard របស់អាល្លឺម៉ង់ ដែលបន្ថយល្បឿនការវាយលុករបស់អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top