សិល្បៈ និង កម្សាន្ត

តារាចម្រៀង Suzy បរិច្ចាគប្រាក់ ១០០ លានវ៉ុនដើម្បីជួយអ្នករងគ្រោះដោយទឹកជំនន់នៅកូរ៉េ

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងសម្ដែងកូរ៉េខាងត្បូង នាង Suzy បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដល់សមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ នៃស្ពានសង្ឃឹមក្នុងគោលបំណងជួយដល់អ្នករងផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។

ដោយបង្ហាញការចូលរួមរម្លែកទុក្ខ នាង Suzy បាននិយាយថា ខ្ញុំចង់ចូលរួមរម្លែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នាបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងនាពេលបច្ចុប្បន្ន។
Suzy ជាសមាជិកដ៏គួរឲ្យគោរពនៃ Hope Bridge Honors Club ជាក្លឹបបរិច្ចាគដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០១៩ នាងបានផ្តួចផ្តើមការបរិច្ចាគដើម្បីជួយដល់អ្នករងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅ Gangwon ។

តាមការស្នើសុំ នាងបានបរិច្ចាគ ១០០ លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ ២០២០ និងឆ្នេរខាងកើតក្នុងឆ្នាំ ២០២២។ លោក Kim Jeong Hee អគ្គលេខាធិការ នៃសមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge បានសម្តែងការដឹងគុណចំពោះនាង Suzy បានដឹកនាំវិធីក្នុងការបរិច្ចាគក្នុងអំឡុងពេលមានគ្រោះមហន្តរាយ។

ដើម្បីពន្លឿនសកម្មភាពផ្តល់ជំនួយ ស្ពានសង្ឃឹមបានបង្កើតបន្ទប់ស្ថានការណ៍គ្រោះមហន្តរាយ និងសុវត្ថិភាព ហើយពួកគេសន្យាថានឹងជួយជនរងគ្រោះឲ្យរស់ឡើងវិញ នូវជីវិតធម្មតារបស់ពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Most Popular

To Top