សិល្បៈ និង កម្សាន្ត

កំពូលតារាចម្រៀង Britney Spears និងWill.i.am នឹងចេញបទចម្រៀងថ្មី ‘Mind Your Business’ នៅថ្ងៃសុក្រនេះ

ប្រភព ៖ AFP

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងអាមេរិកអ្នកនាង Britney Spears និងកំពូលតារាចម្រៀងរ៉េប លោក Will.i.am នឹងចេញបទចម្រៀងថ្មី ថ្ងៃសុក្រ បន្ទាប់ពីលោក Will.i.am អាយុ ៤៨ ឆ្នាំបានប្រកាសជាផ្លូវការនូវបទចម្រៀង “Mind Your Business” ជាមួយ Spears អាយុ ៤១ឆ្នាំកាលពីថ្ងៃអង្គារ ។

លោក Will.i.am បានចែករម្លែកព័ត៌មាន នៅលើបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Instagram រួមជាមួយនឹងឃ្លីបបទ និងកាលបរិច្ឆេទ ចេញផ្សាយថ្ងៃសុក្រនេះ ។ តារាចម្រៀង និងរ៉េបរូបនេះបានសរសេរថា ថ្ងៃទី ២១ ខែកក្កដា គឺជាថ្ងៃពិសេស ហើយថ្ងៃនេះជាថ្ងៃ ដែលយើងប្រកាសជាផ្លូវការ នូវការចេញផ្សាយ #MINDYOURBUSINESS…” ។

លោកបានបន្ថែមថា ខ្ញុំពិតជាមានកិត្តិយស និង រំភើបជាខ្លាំង សម្រាប់ការចេញផ្សាយនេះ។ អរគុណ @britneyspears អ្នកគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ដែលមិនខ្លាចបំផុត រឹងមាំបំផុត ចិត្តល្អ និងបរិសុទ្ធបំផុត ដែលខ្ញុំបានជួបក្នុងជីវិតរបស់ខ្ញុំ ខ្ញុំតែងតែចូលចិត្តធ្វើការជាមួយអ្នក ហើយខ្ញុំតែងតែ ៕
ដោយ៖លី ភីលីព

Most Popular

To Top