សិល្បៈ និង កម្សាន្ត

សៀវភៅកំណតហេតុ អនុស្សាវរីយ៍ របស់អ្នកនាង Britney Spears ត្រៀមចេញថ្ងៃទី ២៤ ខែតុលា

ញូវយ៉ក ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តារាចម្រៀងអាមេរិកល្បី អ្នកនាង Britney Spears នឹងចេញផ្សាយ សៀវភៅ កំណត់ហេតុអនុស្សាវរីយ៍ ដែលរំពឹងទុកយ៉ាងខ្លាំង នៅរដូវស្លឹកឈើជ្រុះនេះ ប្រហែល ៣ ឆ្នាំបន្ទាប់ពីតុលាការ បានដោះលែងនាង ពីរបបអភិរក្សដ៏តឹងរ៉ឹង ដែលមនុស្សជាច្រើនចាត់ទុកថា បំពាន និងកេងប្រវ័ញ្ច ។

សៀវភៅ “The Woman In Me” របស់តារាប៉ុបម៉ាញេទិក នឹងត្រូវចេផ្សាយនៅថ្ងៃទី ២៤ ខែតុលា បន្ទាប់ពី Gallery Books ជាការចេញផ្សាយបស់ Simon & Schuster ទទួលបានវា។ អ្នកនាង Spears រស់នៅជិត ១៤ ឆ្នាំក្រោមការរៀបចំផ្លូវច្បាប់ដ៏ចម្រូងចម្រាសដែលរារាំងនាងពីការគ្រប់គ្រងជីវិត និងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់នាង ជារយៈពេលមួយដែលនាងត្រូវបានគ្រប់គ្រងភាគច្រើនដោយឪពុករបស់នាងគឺ លោក Jamie ។

ចៅក្រម Los Angeles កាលខែវិច្ឆិកា ឆ្នាំ២០២១ បានរំលាយរបបអភិរក្ស។ ចំពោះការចោទប្រកាន់ដ៏ញាក់មួយ តារាចម្រៀងរូបនេះបាននិយាយថា ក្រោមការរៀបចំនាងត្រូវបានរារាំងនាងពីការដក IUD ពន្យារកំណើត បើទោះបីជានាងចង់មានកូនបន្ថែមទៀតក៏ដោយ។ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានរៀបរាប់ពីការបង្ខំឲ្យធ្វើការនិងដំណើរកម្សាន្ត ហើយបាននិយាយថាទូរស័ព្ទរបស់នាងត្រូវបានគេចុច។

អ្នកនាង Spears ទទួលបានភាពល្បីល្បាញ ក្នុងវ័យជំទង់របស់នាងនៅលើបទល្បីដូចជាបទ “…Baby One More Time” ក្លាយជាតារាប៉ុបដ៏ល្បីល្បាញ មួយរបស់ពិភពលោក នៅវេននៃសហស្សវត្សរ៍។ ប៉ុន្តែនាងបានរងការខូចខាតជាសាធារណៈក្នុងឆ្នាំ២០០៧ រួមបញ្ចូលទាំងការវាយ ប្រហាររថយន្ត របស់ប៉ាប៉ារ៉ាហ្សានៅស្ថានីយប្រេង ។

ការអភិរក្សបានចាប់ផ្តើមកាលឆ្នាំ ២០០៨ ហើយវាមិនបានបញ្ចប់ជាផ្លូវការទេរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីឪពុករបស់តារាល្បី លោក Jamie Spears ត្រូវបានដកចេញ ពីតំណែងរបស់លោក ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងអចលនទ្រព្យរបស់នាងនៅក្នុងសវនាការកាលខែកញ្ញា។
អ្នកចេញផ្សាយ សៀវភៅ របស់នាងបាននិយាយក្នុង សេចក្តីថ្លែងការណ៍ មួយថា អនុស្សាវរីយ៍ដែលនឹង មកដល់នាពេលខាងមុខ របស់នាងគឺ ជារឿងរ៉ាវផ្លាស់ប្តូរដ៏ក្លាហាន និងគួរឲ្យភ្ញាក់ផ្អើលអំពីសេរីភាព កិត្តិនាម ភាពជាម្តាយ ការរស់រានមានជីវិត ជំនឿ និងក្តីសង្ឃឹម។ សរសេរដោយភាពស្មោះត្រង់ និងកំប្លែងដ៏អស្ចារ្យ សៀវភៅដ៏អស្ចារ្យ របស់អ្នកនាង Spears បំភ្លឺពីថាមពលដ៏យូរអង្វែងនៃតន្ត្រី និងសេចក្ដីស្រឡាញ់ ហើយសារសំខាន់ នៃស្ត្រីដែលប្រាប់រឿងផ្ទាល់ខ្លួន របស់នាង តាមលក្ខខណ្ឌរបស់នាងផ្ទាល់ ៕
ដោយ៖លី ភីលីព
ប្រភព៖ AFP

Most Popular

To Top