សិល្បៈ និង កម្សាន្ត

ឪពុករបស់ Britney Spears បញ្ជាឲ្យចូលខ្លួន ក្នុងតុលាការ សម្រាប់ការសាកសួរជុំវិញ ការចោទប្រកាន់ លើការឃ្លាំមើល

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក Jamie Spears ធ្លាប់បានបដិសេធ មិនបានធ្វើចារកម្ម លើកូនស្រីរបស់លោក គឺអ្នកនាង Britney Spears បន្ទាប់ពីអះអាងថា លោកបានប្រើឧបករណ៍ ថតសំឡេងសម្ងាត់ ក្នុងអំឡុងពេលអភិរក្ស ដ៏ចម្រូងចម្រាសរបស់នាង ទីបំផុតបានបញ្ចប់ កាលពីឆ្នាំមុន បន្ទាប់ពីជិត ១៤ ឆ្នាំ។

ឪពុករបស់ Britney Spears ត្រូវបានបញ្ជាឲ្យបង្ហាញ មុខនៅតុលាការ ដើម្បីប្រឈមមុខនឹងសំណួរជុំវិញការចោទប្រកាន់ថា មានការឃ្លាំមើល កូនស្រីកំពូលរបស់លោក ។ លោក Jamie Spears មានអាយុ ៧០ ឆ្នាំនឹងត្រូវដាក់ឲ្យផ្តល់សក្ខីកម្មក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ហើយត្រូវបានគេប្រាប់ថា លោកត្រូវតែផលិតឯកសារ ទាំងអស់ស្នើដោយមេធាវី របស់តារាចម្រៀងរូបនេះផងដែរ ។

ចៅក្រមបានចេញដីកានេះ ក្នុងអំឡុងពេលសវនាការនៅទីក្រុង Los Angeles កាលពីថ្ងៃពុធ។ ឪពុករបស់អ្នកនាង Spears ពីមុនបានបដិសេធ រាល់ការចោទប្រកាន់ថា លោកបានចារកម្មលើ នាងដោយប្រើ ឧបករណ៍ថតសំឡេង សម្ងាត់លាក់ក្នុងបន្ទប់គេង របស់នាងក្នុងអំឡុង ពេលអភិរក្ស របស់នាងដោយនិយាយថា ការអះអាងនេះគឺមិនពិតឡើយ ៕ដោយ៖លីភីលីព

Most Popular

To Top