សិល្បៈ និង កម្សាន្ត

សហអ្នកផលិត Scrubs ត្រូវចាប់ខ្លួន ក្នុងបទចោទប្រកាន់ច្រើន ពីបទរំលោភផ្លូវភេទ

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក Eric Weinberg ជាសហប្រតិបត្តិករ ផលិតកម្មវិធីកំប្លែង របស់សហរដ្ឋអាមេរិក Scrubs ត្រូវបានគេចោទប្រកាន់ពីបទ បានកំណត់គោលដៅលើ ស្ត្រីវ័យក្មេង នៅតាមទីសាធារណៈ ដោយសន្មតថា ជាអ្នកថតរូបផ្តល់ ការងារឲ្យពួកគេ ។

សហប្រតិបត្តិករផលិតកម្ម វិធីកំប្លែងអាមេរិក Scrubs ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ជាច្រើន ពីបទរំលោភផ្លូវភេទ។ អ្នកស៊ើបអង្កេតមកពី នាយកដ្ឋានប៉ូលីស Los Angeles បាននិយាយថា អ្នកនិពន្ធ នឹងបៀតបៀនផ្លូវភេទស្ត្រី ក្នុងអំឡុងពេលថតរូប បានកើតឡើង នៅគេហដ្ឋានរបស់លោកផ្ទាល់ ។

លោក Weinberg ត្រូវបានចាប់ខ្លួននៅពាក់កណ្តាល ថ្ងៃព្រហស្បត្តិ៍ នៅតំបន់ Los Feliz នៃ LA ហើយលោកត្រូវបានចោទ ប្រកាន់ពីបទរំលោភផ្លូវភេទ ជាច្រើនករណី រួមទាំងការចាប់រំលោភទៀតផង ។ ប្រាក់ធានាសរុបរបស់លោក ត្រូវបានកំណត់ចំនួន ៣,២ លានដុល្លារ (២,៧ លានផោន) ។
LAPDបាននិយាយថា ការចាប់ខ្លួនលោក Weinberg ទាក់ទងនឹងឧក្រិដ្ឋកម្ម បានប្រព្រឹត្តនៅ LA ចន្លោះឆ្នាំ ២០១២ និង ២ឥ១៩ ទោះបីជាអ្នកស៊ើបអង្កេត ជឿថាមានជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណបន្ថែម ដែលអាចមានតាំងពីដើម ទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដោយ ៕

Most Popular

To Top