សិល្បៈ និង កម្សាន្ត

សេង មង្គល និង ហ៊ិន ចាន់នីរ័ត្ន ចេញមុខបញ្ជាក់ ទំនាក់ទំនងពិតប្រាកដ ក្រោយមហាជនផ្អើល លើបណ្តាញសង្គមពេក

ភ្នំពេញ៖ នាពេលថ្មីនេះៗ នៅលើបណ្តាញសង្គម បានផ្ទុះកក្រើកយ៉ាងខ្លាំង នៅលើបណ្តាញសង្គមរវាង លោក សេងមង្គល និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន បន្ទាប់ពីមហាជនយល់ច្រលំថា លោក សេង មង្គល បានប្រែចិត្តពីកញ្ញា ហ៊ិន ចាន់នីរ័ត្នទៅរកអ្នកផ្សេង ព្រោះមួយរយៈក្រោយមកនេះ អ្នកទាំងពីររក្សាគម្លាតពីគ្នា ខណៈកន្លងមក មានភាពល្អូកល្អិនដូចគូសង្សារ តាមការផ្គូរផ្គងរបស់អ្នកគាំទ្រ។

ស្របពេលមហាជនកំពុងត្របាញ់ខ្សែភ្នែក តម្រង់មករកអ្នកទាំងពីរពេក ថ្មីៗនេះទាំងតារាស្រី ហ៊ិន ចាន់នីរ័ត្ន និងតារាប្រុស សេង មង្គល បានចេញមុខឡាយបកស្រាយ លើទំព័រហ្វេកប៊ុក អ្នកទាំងពីរថា កន្លងមកពួកគេមិនបានមានទំនាក់ទំនងស្នេហា ជាមួយគ្នាឡើយ ពួកគេគ្រាន់តែជាមិត្តរួមការងារ សិទ្ធស្នាលប៉ុណ្ណោះ គ្រប់យ៉ាងមហាជនដែលផ្គូរផ្គងអ្នកទាំងពីរ យល់ច្រលំដោយខ្លួនឯង។

គួរបញ្ជាក់ផងដែរថា តារាសម្តែង ហ៊ិន ចាន់នីរ័ត្ន  និងលោក សេង មង្គល ធ្លាប់សម្តែងរឿងជាមួយគ្នា ក្នុងរឿង «ទាសីបេះដួង» ដែលធ្វើឱ្យប្រជាប្រិយភាពអ្នកទាំងពីរ កើនឡើងទ្វេដង។ ជាពិសេស កន្លងមកពួកគេបានបង្ហាញភាពសិទ្ធស្នាលក្នុងបណ្តាញសង្គម ជាញឹកញាប់បង្អួតភ្នែកមហាជន រួមទាំងឡាយលក់ផលិតផលជាមួយគ្នាទៀត។ ប៉ុន្តែគ្រប់យ៉ាងមិនមែន ក្នុងរូបភាពអ្នកទាំងពីរ ជាសង្សារគ្នាឡើយ ពោលពួកគេត្រឹមជាមិត្តប៉ុណ្ណោះ៕ ដោយ៖ ម៉ានី

Most Popular

To Top