ទីក្រុង Milan ៖ កីឡាការិនីគុនដាវឆ្នើមជនជាតិរុស្សី ម្នាក់ ដែលកំពុងប្រកួតប្រជែងនៅព្រឹត្តិការណ៍ Fencing World Championships នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្នុងនាមជាអត្តពលិកអព្យាក្រឹតម្នាក់ត្រូវបានរងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណេត ក្រោយពីគូប្រជែងអ៊ុយក្រែន របស់នាងត្រូវបានដកចេញពីការប្រកួត ដោយសារបដិសេធមិនចាប់ដៃនាង បន្ទាប់ពីការប្រកួតរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកីឡាការិនី Anna Smirnova បានប្រកួតចាញ់កីឡាការិនិ Olha Kharlan របស់អ៊ុយក្រែនដែលជាជើងឯកពិភពលោក ៤ សម័យកាល។ នៅពេលកីឡាការិនីទាំង ២ ដើរមកចាប់ដៃជាមួយគ្នា បន្ទាប់ពីការប្រកួតរបស់ពួកគេ កីឡាការិនី Kharlan បានបដិសេធការបង្ហាញភាពស្និទ្ធស្នាលផ្នែកកីឡាដោយពង្រីក Saber របស់នាងទៅកាន់ Smirnovaដោយការចាប់ដៃរបស់នាង។
គ្រូបង្វឹករបស់នាងគឺលោក Valerian Feoktistov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា កីឡាការិនីគុនដាវ Smirnova ត្រូវបានទទួលរងការវាយប្រហារយ៉ាងទូលំទូលាយ រួមទាំងការគំរាមកំហែងស្លាប់នាង និងសមាជិកគ្រួសាររបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការដកសិទ្ធិរបស់កីឡាការិនីគុនដាវ Kharlan ។ នៅពេលនេះ Anna បានបិទទូរស័ព្ទរបស់នាង ហើយកំពុងសម្រាក ។
លោក Feoktistov បាននិយាយថា លោក និងនាង Smirnova គ្រោងនឹងហោះហើរត្រឡប់ទៅទីក្រុងម៉ូស្គូវិញនៅថ្ងៃសុក្រ។ លោកបានបន្ថែមថា ច្បាប់កីឡាគុនដាវ គឺដូចគ្នាសម្រាប់អ្នករាល់គ្នា។ ដូច្នេះជាការពិត តាមទស្សនៈសីលធម៌ ចាំបាច់ត្រូវចាប់ដៃគ្នា ប៉ុន្តែមនុស្សនោះមិនចង់បាននោះទេ។
ការដាក់ទណ្ឌកម្មត្រូវបានអនុវត្តចំពោះនាងក្នុងក្របខណ្ឌនៃច្បាប់។
ក្រសួងកីឡាអ៊ុយក្រែន បានអនុម័តការចូលរួមរបស់កីឡាការិនី Kharlan តែប៉ុន្មានម៉ោងមុនការប្រកួត។
ទោះបីជារបបក្រុងគៀវ បានហាមឃាត់អត្តពលិកមិនឲ្យប្រកួតប្រជែងជាមួយជនជាតិរុស្ស៊ី ឬបេឡារុស្ស ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ក៏ដោយ វាបានកែប្រែគោលនយោបាយរបស់ខ្លួនក្នុងការអនុញ្ញាតឲ្យមានការប្រកួតជាមួយអត្តពលិកចូលរួមដោយគ្មានប្រទេសដូច Smirnova បានធ្វើ៕ ដោយ៖លី ភីលីព