តូក្យូ៖ ទម្រង់សិល្បៈនៃល្ខោន Kabuki និងល្ខោនបស្ចឹមប្រទេស នឹងក្លាយជាការបើកមហោស្រព Nippon ទីក្រុងតូក្យូ ២០២០ “Tokyo 2020 Nippon Festival” នៅខែមេសាដើម្បីចាប់ផ្តើមការប្រារព្ធពិធី សម្រាប់ព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០របស់ប្រទេសជប៉ុនហើយយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ពិធីត្រូវមានចំណងជើងថា “ KABUKI x OPERA Luminous, The Lord” ដែលបានត្រិះរិះពិចារណាឡើងវិញ និងការលាយបញ្ចូលគ្នារវាងប្រពៃណី ល្ខោនខាងកើត និងខាងលិចចំនួន ២ នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ១៨ ខែមេសានៅទីលានហាត់ប្រាណទីក្រុងតូក្យូក្នុងទីក្រុងស៊ីប៊ូយ៉ា សម្រាប់ព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិកតូក្យូ ២០២០ ។
Kabuki ត្រូវបានអង្គការយូណេស្កូ ដាក់ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ក្នុងឆ្នាំ ២០០៥ ។ នៅក្នុងរឿង “Luminous, The Lord” ការសម្តែងប្លែកៗរបស់ Kabuki ជាមួយល្ខោនអូប៉េរ៉ានេះមិនធ្លាប់ មានពីមុនមកនឹងមានការចូលរួមសម្ដែង ពីភាពល្បីល្បាញរបស់ពិភពលោក Ebizo Ichikawa XI ជាតារាសម្តែង Kabuki និងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ Kabuki ដល់ទស្សនិកជនសម័យទំនើប ។
លោកបានទទួលពានរង្វាន់ បារាំងដ៏ល្បីល្បាញ Chevalier de L’Ordre des Arts et des Lettres ហើយក៏ត្រូវបានគេតែងតាំង សម្រាប់ពានរង្វាន់ Laurence Olivier ផងដែរ៕ ដោយ៖លី ភីលីព