តារាឆ្នើមប្រេស៊ីល Neymar ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តជាមួយនឹងស្ថានភាពនៃទីលានមុនពេលការប្រកួត AFC Champions League របស់ Al-Hilal ជាមួយ Nassaji Mazandaran នៅប្រទេសអ៊ីរ៉ង់។
វីដេអូដែលបានបង្ហោះកាលពីថ្មីៗនេះ បានបង្ហាញថា អ្នកថែស្មៅរបស់ក្លឹប Nassaji ដាក់បន្ទះស្មៅស្តើងៗ ក្រាលនៅលើទីលាន តែបីថ្ងៃមុនការប្រកួតមកដល់។ Neymar ត្រូវបានគេដកស្រង់សម្ដីថា ៖ “នេះមិនអាចទៅរួចទេ”។ អ្នកគាំទ្រមួយចំនួនបានចូលទៅកាន់បណ្តាញសង្គមរបស់ Neymar ដើម្បីចូលទៅ ផ្តល់មតិ កុំឱ្យកីឡាករប្រេស៊ីលរូបនេះ ចូលរួមក្នុងការប្រកួត។ កីឡាករម្នាក់បានសរសេរថា “Neymar កុំប្រថុយអី ទីលាននោះមើលទៅដូចជាអន្ទាក់មរណៈ”។ ម្នាក់ទៀតនិយាយយ៉ាងសាមញ្ញថា “សូមស្វាគមន៍មកកាន់អ៊ីរ៉ង់ Neymar” ។
គួរឱ្យដឹងថា អតីតខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 2 ឆ្នាំ ក្នុងតម្លៃ 98 លានដុល្លារជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Riyadh មួយនេះ កាលពីខែសីហា បន្ទាប់ពីចំណាយរយៈពេល 6 ឆ្នាំជាមួយក្រុមជើងឯកបារាំង។ ដោយឡែក ក្លឹប Al-Hilal បានចាប់ផ្តើមប្រកួតការពារជើងឯក AFC Champions League របស់ពួកគេជាមួយនឹងលទ្ធផលស្មើ 1-1 នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Uzbek Navbahor កាលពីខែមុន៕