កីឡា

Haaland ជួយបាន១គ្រាប់ និងជួយបាន១ពិន្ទុប៉ុណ្ណោះឲ្យ Man City

រូបភាពពី៖​ AFP

Man City បើកទ្វា Etihad ស្វាគមន៍ក្រុមលេខរៀងទី២ក្នុងតារាង Liverpool ប៉ុន្តែមិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយ។

ការប្រកួតបានអូសបន្លាយដល់នាទីទី២៧ទើបគ្រាប់បាល់ដំបូងបានរបូតដោយកីឡាករខ្សែប្រយុទ្ធ Haaland ប៉ុន្តែទោះខំទប់ទល់និងព្យាយាមយ៉ាងណាក្តីម្ចាស់ផ្ទះនៅតែរបូតគ្រាប់បាល់មកវិញនៅនាទីទី៨០ដោយកីឡាករ Arnold។

របូត៣ពិន្ទុសប្តាហ៍នេះបានធ្វើឲ្យ Man City ធ្លាក់ចុះទៅលេខរៀងទី២បណ្តោះអាសន្នវិញដោយមាន២៩ពិន្ទុហើយក្រុមកាំភ្លើងធំ Arsenal ឡើងទៅលេខ១លើកំពូលតារាងដោយមាន៣០ពិន្ទូក្រោយយកឈ្នះ Brentford លទ្ធផល១ទល់នឹង០៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top