កីឡា

នាយក​ Inter សប្បាយ​ចិត្ត​នៅ​ពេល​ឮ​ Martinez ចង់​បន្ត​កុងត្រា​ថ្មី​

នាយក​ក្លឹប​ Inter Milan លោក​ Giuseppe Marotta បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ឮ​ ខ្សែប្រយុទ្ធ​ Lautaro Martinez ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​លោក​។

Marotta បាន​និយាយ​ថា​៖” វា​ជា​រឿង​ល្អ​បំផុត​នៅ​ពេល​ឮ​ប្រធាន​ក្រុម​យើង​ គឺ​ Martinez និយាយ​ថា​គេ​នឹង​បន្ត​កុងត្រា​ក្នុង​ពេល​ឆាប់ៗ​ “។

លោក​បន្ត​ថា​៖” គេ​ជា​ប្រធាន​ក្រុម​ដ៏​ល្អ ហើយ​គេ​ចង់​បន្ត​ជា​មួយ​យើង​។ ខ្ញុំ​អាច​និយាយ​បាន​ថា​ ការ​បន្ត​កុងត្រា​ថ្មី​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល​ ប្រហែល​ជា​ដើម​ខែ​ “។

Martinez មក​លេង​ឲ្យ​ Inter តាំង​ពី​ឆ្នាំ​២០១៨មក​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ឆ្នាំ​២០២៦។ គេ​ជា​កីឡាករ​ស្នូល​មួយ​រូប​របស់​ក្លឹប​៕

Most Popular

To Top