Meta បាននិយាយថា ខ្លួននឹងបើកដំណើរការមុខងារសុវត្ថិភាពថ្មីមួយ ដើម្បីរារាំងកុមារពីការទទួល និងបង្អាក់ពួកគេពីការផ្ញើរូបភាពអាក្រាត (Nude) រួមទាំងនៅក្នុង chat ដែលបាន encrypted នៅចុងឆ្នាំនេះ។
មុខងារសុវត្ថិភាពថ្មីនេះ ទំនងជា Meta នឹងធ្វើជាលក្ខណៈជម្រើស optional ហើយបញ្ចេញវាសម្រាប់មនុស្សពេញវ័យនៅលើ Instagram និង Facebook ។ ក្រុមហ៊ុនបច្ចេកវិទ្យា ធ្វើតាមការរិះគន់ពីរដ្ឋាភិបាល និងប៉ូលីស បន្ទាប់ពី Meta ចាប់ផ្តើម encrypted ការ chat តាម Messenger តាមលំនាំដើម។
យោងតាម Meta មុខងារថ្មីនេះត្រូវបានរចនាឡើងក្នុងគោលបំណងតែមួយគត់ដើម្បីការពារអ្នកប្រើប្រាស់ ជាពិសេសស្ត្រី ក្មេងជំទង់ និងក្មេងអាយុក្រោម ១៣ឆ្នាំ ពីការផ្ញើរូបភាពអាក្រាតកាយ ឬត្រូវបានគេគម្រាមក្នុងការផ្ញើរូបអាក្រាត។
ក្រុមហ៊ុនមេ របស់ Facebook នេះបានប្រកាសថា តាមលំនាំដើម អនីតិជននឹងមិនអាចទទួលសារនៅលើ Instagram និង Messenger ពីមនុស្សចម្លែកបានទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីដើមខែ ប៉ូលីសបាននិយាយថា ក្មេងៗដែលផ្ញើរូបភាពអាក្រាតកាយបានរួមចំណែកដល់ការកើនឡើងនៃបទល្មើសផ្លូវភេទដែលប្រព្រឹត្តដោយកុមារនៅក្នុងប្រទេសអង់គ្លេស។
ហើយឯកសារផ្លូវច្បាប់ថ្មីៗនេះបានផ្សព្វផ្សាយជាសាធារណៈជាផ្នែកមួយនៃបណ្តឹងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ក្រុមហ៊ុននេះថា អ្នកប្រើប្រាស់វ័យជំទង់ប្រមាណ ១សែននាក់ នៅក្នុង Facebook និង Instagram ត្រូវបានបៀតបៀនផ្លូវភេទតាមអ៊ីនធឺណិតជារៀងរាល់ថ្ងៃ៕
ប្រភព៖sabaty