យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាភ្នាក់ងារកីឡាករ Enzo Fernandez ពិតជាបានសារភាពថាពិតជាមានដំណឹងកន្លងមកថាកីឡាកររបស់គាត់ចង់ចាកចេញមែនប៉ុន្តែវាមិនមែនជាការពិតឡើយហើយ Enzo ផ្ទាល់ចង់ឃើញក្លឹបរបស់ខ្លួនកែប្រែទំរង់លេងថ្មីជាងនេះ។
ទោះបីជាមិនសូវបានស្ថិតនៅក្នុងផែនការលេងរបស់គ្រូបង្វឹកលោក Pochettino ពិតមែននៅរដូវកាលនេះប៉ុន្តែ Fernandez នៅតែបន្តជួបពាក្យរិះគន់ជាបន្តបន្ទាប់ទំពីទំរង់លេងនិងឥទ្ធិពលរបស់គាត់ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃដល់ទៅ១០៧លានផោនផ្ទេរមកពី Benfica។
ភ្នាក់ងាររបស់កីឡាករបានបដិសេធអំពីបំណងចង់ចាកចេញទោះបីជាយ៉ាងណាក្តីហើយអះអាងថាកីឡាករគ្មានផែនការនេះនោះទេ។ទាំងកីឡាករនិងក្លឹបមានផែនការច្បាស់លាស់ទាំងដឹងហើយថាវានឹងលំបាកក្នុងពេលចាប់ផ្តើមដំណើរការនេះប៉ុន្តែយើងនឹងទៅដល់គោលដៅនោះទាំងអស់គ្នា៕
ប្រែសម្រួល៖ស៊ុនលី