កីឡា

Everton អាចប្រឈមមុខ ទៅនឹងកាត់ពិន្ទុដល់ ៦នៅរដូវកាលនេះ

AFP

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Everton អាចប្រឈមមុខទៅ នឹងការកាត់បន្ថយពិន្ទុចំនួន៦ទៀត បន្ទាប់ពីបានកាត់អស់១០ ពិន្ទុម្តងហើយ កាលពីដើមសប្តាហ៍កន្លងមក។

ការសម្រេចចិត្ត ដោយសមាគមបាល់ទាត់ អង់គ្លេស បានធ្វើឡើង បន្ទាប់ពីបានរកឃើញថា មានបញ្ហាមិនប្រក្រតី នៃការចំណាយ កីឡាករនៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ដោយផ្អែកទៅលើច្បាប់ PSR ( Profit and Sustainability rules)។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Everton មាន២៥ពិន្ទុប៉ុណ្ណោះនៅក្នុងដៃ ហើយកំពុងឈរ នៅលេខរៀងទី១៥ ដែលជិតទៅនឹងតំបន់គេ កាត់ចោលផងខណៈដែលបើកាត់៦ ពិន្ទុទៀត Everton នឹងត្រូវធ្លាក់ទៅដល់តំបន់ ក្រហមនេះជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top