Event

ខ្មែរ ប៊ែវើរីជីស បង្ហាញកាយវិកា ខ្មែស្រលាញ់ខ្មែរ តាមរយៈការឧបត្ថម្ភ និងគាំទ្រវិស័យកីឡាជាហូរហែ

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បង្ហាញកាយវិការយកចិត្តទុកដាក់ ទៅលើវិស័យកីឡានៅកម្ពុជា តាមរយៈការគាំទ្រព្រឹត្តិការណ៍ បាល់ទាត់សប្បុរសធម៌របស់ក្រុម ផ្ការីកគ្រប់រដូវ ប្រកួតជាមួយក្រុម ស.ស.យ.ក ខេត្តតាកែវ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយវិស័យកីឡាដល់កុមារ យុវជន និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដោយធ្វើការឧបត្ថម្ភ និងចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃ។

ខ្មែរ ប៊ែវើរីជីស បានចូលរួមអភិវឌ្ឍវិស័យកីឡា ជាច្រើនប្រភេទនៅកម្ពុជា។ កាយវិការនេះ បង្ហាញឱ្យឃើញថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនគំរូ ធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡា នៅកម្ពុជាឱ្យល្បីល្បាញ មានមុខមាត់ឱ្យដូចបរទេស ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរអាចធ្វើបាន ប្រៀបដូចទៅនឹងការប្រឹងប្រែង កសាងម៉ាកយីហោផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែវើរីជីស ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក «Made in Cambodia» ស្តង់ដារគុណភាពអន្តរជាតិ និងទទួលស្គាល់ដោយស្ថាប័នអន្តរជាតិច្រើន ជាងគេនៅកម្ពុជា ដោយក្នុងនោះរួមមានទាំងវិញ្ញាបនបត្រ បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001, វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធ គ្រប់គ្រងគុណភាព ISO 9001, ពានរង្វាន់គ្រប់គ្រងច្រវាក់ ផលិតកម្មលំដាប់ពិភពលោក World-class Operations Management និងមេដាយមាស Monde Selection សរុប ៣៧គ្រឿងច្រើនជាងគេ មកដល់ថ្ងៃនេះ៕

Most Popular

To Top