ផ្សេងៗ

លោក Elon Musk ប្រឆាំង នឹងការយកពន្ធអាមេរិក លើរថយន្តអគ្គិសនី របស់ប្រទេសចិន

China Dialy

អាមេរិក៖ កាលពីថ្ងៃទី ២៣ ខែឧសភា ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការយកពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន។

លោក Elon Musk បាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួរអំពីរបៀបលោកមើលពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនីរបស់ចិននាំចូលមកអាមេរិកនៅសន្និសីទ VivaTech 2024 ដោយបន្ថែមថា តាមពិតទៅ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលរដ្ឋបាលលោក Biden បានប្រកាសលើពន្ធគយ។

Tesla ប្រកួតប្រជែងយ៉ាងល្អនៅលើទីផ្សារក្នុងប្រទេសចិនដោយគ្មានពន្ធគយ និងមិនមានការគាំទ្រផ្នែកការពារ។ ដូច្នេះជាទូទៅខ្ញុំពេញចិត្តនឹងមិនមានពន្ធ ។ ខ្ញុំពេញចិត្តនឹងការមិនយកពន្ធ និងគ្មានការលើកទឹកចិត្តសម្រាប់យានយន្តអគ្គិសនី ឬសម្រាប់ប្រេង និងឧស្ម័ន។

ការមានប្រសាសន៍លើការដំឡើងពន្ធនាពេលថ្មីៗនេះរបស់អាមេរិកក្នុងអំឡុងសន្និសីទសារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានសង្កត់ធ្ងន់ថា វាជាកំហុសមួយទៀតសម្រាប់អាមេរិកក្នុងការបន្តធ្វើនយោបាយលើបញ្ហាពាណិជ្ជកម្ម និងការបង្កើនពន្ធបន្ថែមលើផលិត ផលចិន។ លោកបានជំរុញឲ្យអាមេរិកគោរពច្បាប់ WTO ដោយស្មោះស្ម័គ្រ និងលុបចោលពន្ធបន្ថែមលើប្រទេសចិនភ្លាមៗ។

ក្រសួងពាណិជ្ជកម្មចិនបានពណ៌នាចំណាត់ការរបស់សហរដ្ឋអាមេរិកថា ជាឧបាយកលនយោបាយធម្មតាហើយបានស្នើឲ្យភាគីអាមេរិកកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់។ មុននេះ អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចរួចហើយថា ពន្ធគយដែលអាមេរិកដាក់លើទំនិញនាំចូលពីចិន គឺមិនសមស្របនឹងកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម៕ ដោយ៖លី ភីលីព

Most Popular

To Top