ផ្សេងៗ

Man UTD បន្តចរចាជាមួយ នឹងលោក Pochettino និងលោក Frank

Afp

The Goal ចេញផ្សាយថាទោះបីជាក្លឹប Man UTD អាចលើកពានរង្វាន់ FA Cup នៅក្នុងពេលបិទរដូវកាលចុងក្រោយនេះក្តីប៉ុន្តែជឿជាក់ថាតំណែងរបស់លោក Erik Ten Hag នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ប្រភពដដែលបានសរសេរទៀតថាក្លឹបនៅតែបន្តចរចានិងពិភាក្សាជាមួយនឹងគ្រូបង្វឹកអទិភាពដែលមានដូចជាលោក Thomas Frankនិងលោក Mauricio Pochettino នៅឡើយជុំវិញការស្វែងរកគ្រូបង្វឹកថ្មីរបស់ក្លឹប។

គួរឲ្យដឹងដែរថា Man UTD បានបញ្ជប់ទៅរដូវកាលនេះក្នុងកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មានលេខរៀងទី៨ក្នុងតារាងកំពូលអង់គ្លេសដែលមិនអាចឲ្យក្លឹបចូលរួមក្នុងពានរង្វាន់អឺរ៉ុបណាឡើយប៉ុន្តែជាសំណាងល្អនៅចុងរដូវកាលថ្មីៗនេះ Man UTD បានយកឈ្នះក្រុមម្ចាសពានអង់គ្លេស Man City លើកពាន FA Cup ជំនួសវិញធ្វើឲ្យគេមានសិទ្ធទៅលេងនៅ Europa League នៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top