ផ្សេងៗ

ហូឡង់ ទទួលបាន៣ពិន្ទុ ខណៈស្លូវេនី និងដាណាម៉ាក់បាន១ពិន្ទុដូចគ្នា នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់យប់មិញ

Afp

អាល្លឺម៉ង់៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ ទទួលបាន ៣ ពិន្ទុ ខណៈក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនីបានត្រឹមស្មើក្រុមបាល់ទាត់ជម្រើសជាតិ ដាណាម៉ាក់។
ចំពោះពូល D ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡាញបានចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ ក្នុងលទ្ធផល១ទល់ ២ ចំណែកពូល C ក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនីបានត្រឹមស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ដាណាម៉ាក់ ក្នុងលទ្ធផល១ទល់១៕ ដោយ៖លី ភីលីព

Most Popular

To Top