កីឡា

អ្នកចាំទីAdrian ប្រកាសចាកចេញពីក្លឹប Liverpool

RT News

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានប្រកាសហើយថាអ្នកចាំទី Adrian នឹងត្រូវបែកផ្លូវជាមួយគ្នា ហើយបន្ទាប់ពីកីឡាកររូបនេះ បានបដិសេធមិនព្រម ទទួលយកកុងត្រាថ្មីឡើយ។

ការប្រកាសដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងទៀត ថាអ្នកចាំទីអេស្បាញរូបនេះបាន សម្រេចចិត្តចាកចេញពី ក្លឹបក្រោយ បានរស់នៅទីនេះអស់រយៈពេល៥ឆ្នាំ ហើយមកទល់ពេលនេះ កីឡាករ៣៧ឆ្នាំនេះ បានបង្ហាញខ្លួនសរុប២៦ដង សម្រាប់ក្លឹបដែលក្នុងនោះគួរឲ្យកត់សំគាល់បំផុត គឺជួយសង្គ្រោះបាល់កាត់សេចក្តី ១១ម៉ែត្រយកឈ្នះ Chelsea ក្នុងពានរង្វាន់ EEFA Super Cup កាលពីឆ្នាំ២០១៩។

ក្លឹបហង្សក្រហម Liverpool មិនបានផ្តល់កុងត្រា គួរឲ្យទាក់ចិត្តសម្រាប់ Adrian នេះជាមូលហេតុដែលកីឡាករ បានសម្រេចចិត្តថា ចាកចេញហើយក្នុងនោះ គាត់ប្រហែលជាត្រូវត្រឡប់ ទៅអេស្បាញវិញ ជាមួយនឹងក្លឹបចាស់របស់ខ្លួនគឺ Real Betis៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top