កីឡា

Al Ittihad ប្រកាសចាយ ៥០លានផោន ចរចាអ្នកចាំទី Ederson

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា បានឲ្យដឹងថា ក្លឹបនៅលីគកំពូលអារ៉ាប់ កំពុងចាប់អារម្មណ៍អ្នកចាំទី Ederson ដើម្បីមកចូលរួមក្លឹប នៅរដូវកាលក្រោយ ។

ប្រភពដដែលបានសរសេរទៀតថា ដើមសប្តាហ៍កន្លងមកនេះ Man City បានបដិសេធសំណើ ម្តងហើយពីសំណាក់ក្លឹប Al Nassr ដែលមានតម្លៃ ប្រមាណជា ២៥លានផោន ។

Al Ittihad ហ៊ានចំណាយលុយកញ្ចប់ធំនេះ បូករួមទាំងប្រាក់កម្រៃ ប្រមាណជា៩០ម៉ឺនផោន ក្នុងមួយសប្តាហ៍បូករួម ទាំងប្រាក់រង្វាន់ ជាច្រើនបន្ថែមទៀតផង។

កីឡាករប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបច្ចុប្បន្ន កំពុងស្ថិតនៅទឹកដីអាមេរិក ជាមួយនឹងក្រុម និងគ្រូបង្វឹកលោក Pep Guardiola ។ក្រុមនឹងប៉ះប្រកួត Celtic នៅរដ្ឋ North Carolina នៅថ្ងៃអង្គារនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top