កីឡា

ប្រធានអូឡាំពិកបដិសេធ សំណើ របស់អ៊ីរ៉ាក់ឲ្យរំកិល ទង់ជាតិអ៊ីស្រាអែល ទៅទីតាំងផ្សេង

AFP

បារាំង៖ប្រធានគណៈប្រតិភូអ៊ីរ៉ាក់បាននិយាយថា គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) បានច្រានចោលសំណើ របស់ពួកគេ ដោយមិនឲ្យបង្ហាញទង់ជាតិ របស់ប្រទេសអ៊ីស្រាអែលនៅជាប់នឹង ប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងព្រឹត្តិការណ៍ ការប្រកួតកីឡានៅទីក្រុងប៉ារីសឡើយ។

លោក Herda Raouf បានប្រាប់ AFP ថា នៅពេលយើង មកដល់កីឡដ្ឋាន Lyon  យើងបានរកឃើញទង់ជាតិអ៊ីរ៉ាក់ ដែលដាក់នៅជាប់នឹងទង់ជាតិអ៊ីស្រាអែល ទោះបីជាក្រុមរបស់អ៊ីស្រាអែល មិនមានការប្រកួតណាមួយនៅទីក្រុង Lyon ក៏ដោយ។

លោក Raouf ប្រទេសរ បស់ខ្លួនមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែល និងគាំទ្រប៉ាឡេស្ទីន បានបន្ថែមថា គណៈប្រតិភូរបស់ លោកបានស្នើសុំតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឬ IOC ឲ្យធ្វើការផ្លាស់ប្តូរ ឬដកទង់ជាតិអ៊ីស្រាអែល ប៉ុន្តែបំណងប្រាថ្នា របស់ពួកគេត្រូវបាន បដិសេធទាំងស្រុង។

យោងតាមលោក Raouf តំណាងរបស់គណៈកម្មាធិការ បានប្រកែកថា ទង់នៃប្រទេសដែលចូលរួមទាំងអស់ ក្នុងការប្រកួតកីឡាបាល់ទាត់បុរស និងស្ត្រី ចាំបាច់ត្រូវបង្ហាញ តាមលំដាប់អក្សរក្រម ។ លោក Raouf បានបន្ថែមថា គណៈប្រតិភូ របស់លោកបានផ្ញើការតវ៉ាជាផ្លូវការ តាមអ៊ីម៉ែលទៅកាន់ IOC ជាមួយនឹងតម្រូវការដូចគ្នា មុនការប្រកួតជាមួយអាហ្សង់ទីន ប៉ុន្តែសំណើនេះ ត្រូវបានច្រានចោលម្តងទៀត។

កងកម្លាំងសន្តិសុខបារាំង បានកំណត់អត្តសញ្ញាណ ការប្រកួតបាល់ទាត់ អ៊ុយក្រែន-អ៊ីរ៉ាក់ និងអ៊ីស្រាអែល-ម៉ាលី ដែលបានធ្វើឡើងកាលពីថ្ងៃពុធថា ជាព្រឹត្តិការណ៍ ដែលមានហានិភ័យខ្ពស់ ។ ប៉ូលិសបារាំងប្រហែល ១០០០នាក់ បានបំពេញកាតព្វកិច្ចផ្តល់ សន្តិសុខក្នុងការប្រកួត របស់អ៊ីស្រាអែលទល់នឹងម៉ាលី ដែលអ្នកគាំទ្របានហោះ ទង់ជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែល ៕

Most Popular

To Top