កីឡា

អូឡាំពិក ​៖ បារាំង និង​អេស្ប៉ាញ ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​

​ក្រុម​បាល់ទាត់​​មាន់​គក​បារាំង​ ក្រោម​អាយុ ២៣ ឡើង​ទៅ​ប៉ះ អេស្ប៉ាញ នា​វគ្គ​​ផ្ដាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​បន្ទាប់​ពី​​ម្ចាស់​ផ្ទះ ទម្លាក់ ​អេហ្ស៊ីប ៣-១ នៅ​​​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង ខណៈ​ដែល​អេស្ប៉ាញ​ទម្លាក់​ម៉ារ៉ុក ២-១ ។

និយាយ​ពី ម៉ារ៉ុក ដ្បិត​តែ​នាំ​មុខ​អេស្ប៉ាញ​មុន​ដោយ​ខ្សែ​ប្រយុទ្ធ​ Rahimi ​តាម​រយៈ​ការ​ទាត់​ប៉េណាល់ទី ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​អេស្ប៉ាញ​​វាយ​បក​ត្រឡប់​មក​វិញ​២-១​ដោយ​មួយ​គ្រាប់​នាទី​ទី ៦៥ ដោ​យ​​​ខ្សែ​ប្រយុទ្ធ​យុវជន​​ Barcelona , Fermín López និងមួយ​គ្រាប់​ទៀត ​នៅ​នាទី​ទី ៨៥ ដោយ​​ខ្សែ​ប្រយុទ្ធ​ស្លាប ​របស់ Sevilla, Juanlu Sánchez
ចំណែក​បារាំង​វិញ ​​​​ក្រុម​ទាំង​ពីរ​បញ្ចប់​ ដោយ​លទ្ធផល​១-១​នៅ​៩០នាទី បើ​ទោះ​ជា​អេហ្ស៊ីប​បាន​នាំ​មុខ១-០​​ដល់​នាទី​ទី ៨៣​ទើប​បារាំង​តាម​បាន​ស្មើ ហើយ​ចូលដល់​ម៉ោង​បន្ថែម​១៥​នាទី​ពីរ​ដង​​អាច​យក​ឈ្នះ​បាន​​បន្ទាប់​ពី អេហ្ស៊ីប កាត​ក្រហម​ខ្សែការពារ​ Omar Fayed នាទីទី៩២ ។
ដូច្នេះ​បារាំង​ត្រូវ​ប៉ះ អេហ្ស៊ីប នា​ថ្ងៃ​សុក្រ​ទី​៩ ខែ​សីហា ឆ្នាំ២០២៤ ​វេលា​ម៉ោង​១១​យប់ ដើម្បី​ដណ្ដើម​មេដាយ​មាស ​ខណៈ​ដែល​អេហ្ស៊ីប ត្រូវ​ដណ្ដើម​មេដាយ​សំរឹទ្ធ​ជាមួយ ​​ម៉ារ៉ុក ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង ១០​យប់​ផង​ដែរ​៕ ​​

Most Popular

To Top