សិល្បៈ និង កម្សាន្ត

ល្បីរាប់ឆ្នាំថា Rain ជា Idol មានក្លិនខ្លួន ក្លិនមាត់មិនល្អ ពិបាកនៅជិត?

ជាច្រើនឆ្នាំមកនេះ មានពាក្យចចាមអារ៉ាម ត្រូវបានលើកឡើងតៗគ្នា ជាបន្តបន្ទាប់ថា តារាចម្រៀង និងតារាសម្តែង ដ៏ល្បីប្រចាំកូរ៉េខាងត្បូង Rain “មានក្លិនខ្លួនមិនល្អ”។ ពាក្យចចាមអារ៉ាមនេះ វាហាក់ដូចជាមានប្រភព ដើមនៅឆ្នាំ ២០១៩ នៅពេលដែល អតីតសមាជិក Sechs Kies គឺ Kang Sunghoon ត្រូវបានគេចោទប្រកាន់ថា លោកបានបង្ហោះ ការអត្ថាធិប្បាយមិនល្អ អំពីតារាល្បីជាច្រើននាក់ ដោយក្នុងនោះក៏រួមទាំង Rain ដែរ។ ទោះបីជា Rain មានភាពល្បីល្បាញ និងត្រូវបានគេស្គាល់ថាជា Idol របស់តារាជាច្រើន ប៉ុន្តែ Kang Sunghoon បែរជាចោទប្រកាន់ Rain ថាមាន “ក្លិនស្អុយ” តាមរយៈ Post មួយដែលបង្ហោះកាលពីថ្ងៃទី ២០១៥ ។

មតិផ្សេងទៀតអំពី Rain ហាក់ដូចជាត្រូវបានបង្កើតឡើង ដោយសារតែការច្រណែន នៃទំនាក់ទំនងរបស់ Rain និង Kim Tae Hee ខណៈដែលនាងគឺជាតារាស្រី ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមបុរសៗ។ ខាងក្រោមគឺជាអ្វី ដែលគេចោទប្រកាន់ថា ចេញពី Kang Sunghoon ៖
«Rain, ម្នាក់ហ្នឹងមាន​ក្លិន​មាត់​! គាត់មានភាពល្បីល្បាញក្នុង ចំណោមអ្នកចម្រៀងផ្សេងទៀត ។ គ្រប់​គ្នា​ដែល​ប្រើ​មីក្រូហ្វូន​ បន្តក្រោយមនុស្សម្នាក់ហ្នឹង ដឹងតែសន្លប់ហ្មង ។ តើវាគួរឱ្យខ្លាចប៉ុណ្ណា…»
«Rain, មនុស្សល្ងង់ម្នាក់ហ្នឹង អាក្រក់ណាស់។ ខ្ញុំខកចិត្តនឹង Kim Tae Hee មែនទែន។»

«Kim Tae Hee បែកគ្នាជាមួយ Rainទៅ!! អ្នក​មិន​សមគ្នាទេ ហើយក្រែង Rain ធ្លាប់​ជា​អ្នក​រាំ​អមឆាកដែរតើហ្អី?»

យ៉ាងណាក្ដី បុគ្គលមានឈ្មោះលើបណ្ដាញសង្គមម្នាក់ និង ជាអ្នកតារា TikTok មានឈ្មោះថា Amy Flamy (@amyflamy1 នៅលើ TikTok) ផ្ដល់នូវការភ្ញាក់ផ្អើលដល់អ្នក តាមដានរបស់នាង នៅពេលដែលនាងបានបង្ហោះវីដេអូរាំជាមួយ Rain។

វីដេអូនេះបានផ្ទុះការគាំទ្រ ដោយមានអ្នកចូលមើលដល់ទៅ ៦លានដង នៅពេលសរសេរអ្វីដែលនាងទទួលឃើញ ដឹងផ្ទាល់ ហើយអ្នកគាំទ្រ Rain ជាច្រើនមានការរំភើបចិត្តបំផុត។ យ៉ាង​ណា​មិញ មាន​មតិ​មួយ​ចំនួន​បាន​សួរ Amy ថា​តើ Rain ពិតជាមានក្លិន​ខ្លួន ក្លិនមាត់មិនល្អមែនឬ?

ទទួលបាន Comment ទាំងនោះភ្លាម នាងក៏មាន​ការភ្ញាក់ផ្អើលដែរ។ ប៉ុន្តែដើម្បីកុំឥ្យចចាមអារ៉ាមនោះបន្តរីករាលដាលតទៀត Amy ក៏បាន​បំភ្លឺថា ពេញមួយពេលដែលនៅជិត Rain និងបាន​សហការជាមួយនឹង Rain នាង​មិនមានធុំក្លិនមិនល្អណាមួយភាយចេញមកឡើយ ពោលមានតែធុំក្លិនខ្យល់ដង្ហើមប្រហើរ មិនមែនស្អុយដូចការលើកឡើងនោះទេ។

Amy បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ Rain គឺ​ជា “ស្ដេច K-Pop” ហើយ​ក្លិនខ្លួនរបស់លោក ពិតជាអស្ចារ្យស័ក្តិសមជាកំពូលតារា និងកេរ្តិ៍ឈ្មោះក្រអូបរបស់លោកដែរ៕

Most Popular

To Top