កីឡា

Sancho ចង់ផ្ទេរទៅ PSG ខណៈក្លឹបអ្នកបារាំងនេះ ចាប់ផ្តើមសាកសួរតម្លៃខ្លួន

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធ Jadon Sancho ត្រូវបានគេដឹងថា កំពុងមានបំណងក្នុងការចូលរួម ជាមួយនឹងក្លឹបអ្នកមានបារាំង PSG ខណៈដែលក្លឹបទាំងពីរកំពុងចរចា គ្នារឿងតម្លៃខ្លួន។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបអ្នកបារាំងបានបើកការចរចានិងសាកសួរអំពីតម្លៃខ្លួនកីឡាករអង់គ្លេសរូបនេះ ដោយសង្ឃឹមថានឹងអាចផ្ទេរ Sancho ទៅបារាំងនៅរដូវក្តៅនេះតែម្តងទាំងដែលដឹងហើយថា តម្លៃខ្លួនរបស់គាត់អាចមានប្រហែលជា៦០លានផោន។

តាមដឹង PSG ក៏នឹងដាក់បញ្ចូលកីឡាករខ្សែបម្រើ Manuel Ugarte ដែល Man UTD ចង់បាននោះមកក្នុងការចរចាផ្ទេរ Jadon Sancho ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top