បច្ចេកវិទ្យា

ក្រុមហ៊ុន Apple បញ្ចេញ iPhone ថ្មីដែលបង្កើតឡើង ជាមួយប្រព័ន្ធ AI

AFP

រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple កាលពីថ្ងៃចន្ទបានប្រកាស iPhone ថ្មីដែលផលិតឡើង ជាមួយបញ្ញាសិប្បនិមិត្ត ខណៈក្រុមហ៊ុន កំពុងស្វែងរកការជំរុញការលក់ និងបង្ហាញពីប្រកួតប្រជែង បច្ចេកវិទ្យា យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មួយនេះ មានការចាប់អារម្មណ៍ ច្រើនលើ iPhone 16 ហើយនឹងសង្ឃឹមថា នឹងទាក់ទាញអតិថិជន ឲ្យទិញម៉ូដែលចុងក្រោយបំផុត ជាមួយប្រព័ន្ធបញ្ញាសិប្បនិមិត្ត AI ថ្មី។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយក្នុងព្រឹត្តិការណ៍មួយ នៅទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនផលិត iPhone នៅ Silicon Valley ថា យើងពិតជារំភើប ក្នុងការណែនាំ iPhone ដំបូង ត្រូវបានរចនាឡើង តាំងពីមូលដ្ឋានសម្រាប់ Apple Intelligence និងសមត្ថភាពឈានមុខគេ ។

ជាមួយនឹងការលក់ ៣៩ ពាន់លានដុល្លារកាលពីត្រីមាសមុន iPhone រាប់បញ្ចូលប្រហែល ៦០ ភាគរយនៃប្រាក់ ចំណូលរបស់ក្រុមហ៊ុន Apple ហើយនៅតែជាផ្លូវសំខាន់ សម្រាប់សេវាកម្ម របស់ក្រុមហ៊ុនដូចជា App Store ឬ Apple TV ដែលកំពុងក្លាយជាផ្នែកមួយ ដែលកំពុងរីកចម្រើន នៃអាជីវកម្មរបស់ខ្លួន ។ ក្រុមហ៊ុន Apple ទើបតែចេញពីការធ្លាក់ ចុះនៃការលក់ដ៏យូរ ដោយសារតែអ្នកប្រើប្រាស់ កាន់តែប្រកាន់ខ្ជាប់នូវម៉ូដែលចាស់ៗ កាន់តែយូរ។

លោក Dan Ives អ្នកវិភាគ Wedbust បាននិយាយក្នុងកំណត់ត្រាមួយ ទៅកាន់វិនិយោគិន ដោយសំដៅទៅលើ ទីក្រុងកំណើត របស់ Apple ថា ការចេញផ្សាយ iPhone 16 នេះគឺនិយាយអំពី Apple Intelligence និងការចេញផ្សាយ នៃបដិវត្ត AI របស់អតិថិជនតាមរយៈ Cupertino ។

ខ្លឹមសារ Cupertino នឹងក្លាយជាអ្នកចាំទី នៃបដិវត្ត AI របស់អតិថិជន។ “Apple Intelligence” គឺជាឈុតថ្មី នៃលក្ខណៈពិសេសកម្មវិធី សម្រាប់ឧបករណ៍ទាំងអស់ ត្រូវបានប្រកាស កាលខែមិថុនា នៅសន្និសីទអ្នកអភិវឌ្ឍន៍ ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ជាកន្លែង ដែលវាក៏បានប្រកាស ពីភាពជាដៃគូជាមួយក្រុមហ៊ុនផលិត ChatGPT OpenAI ផងដែរ។

លោក Cook បានបន្តថា អស់រយៈពេលជាច្រើន ឆ្នាំមក បញ្ញាសិប្បនិមិត្ត និងការរៀនម៉ាស៊ីន មានសារសំខាន់ណាស់ ក្នុងការផ្តល់នូវលក្ខណៈពិសេស និងបទពិសោធន៍ ជាច្រើនដែលអ្នកស្រលាញ់ ៕

Most Popular

To Top