កីឡា

Barcelona នឹងផ្តល់កុងត្រារយៈពេលដល់ទៅ៥ឆ្នាំថ្មិទៀតឲ្យទៅ Lamine Yamal

The Marca ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កុងត្រារបស់កំពូលកីឡាករវ័យក្មេង Lamine Yamal នឹងត្រូវក្លឹប Barcelona ផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០។

កីឡាកររូបនេះទើបតែបានឈានចូលដល់វ័យ១៨ឆ្នាំ ប៉ុណ្ណោះកាលពីខែកក្កដាកន្លងមកប៉ុន្តែសមត្ថភាពនិងទំរង់លេងរបស់គាត់ពិតជាអស្ចារ្យនិងមិនអាចធ្វើឲ្យ Barcelona ធ្វេសប្រហេសចំពោះគាត់បានឡើយ។

គិតមកទល់សប្តាហ៍នេះទើបតែប៉ុន្មានប្រកួតប៉ុណ្ណោះ Yamal អាចស៊ុតបញ្ចូលទីបាន៣គ្រាប់និងជួយមិត្តរួមក្លឹបរកបាន៤ដងនិងកំពុងបង្ហាញទំរង់លេងទាំងប្រយុទ្ធនិងញាក់យ៉ាងល្អនៅលើទីលានប្រកួតសម្រាប់ក្លឹប។

ក្រៅតែពីបន្ថែមកុងត្រាហើយនោះកីឡាករក៏នឹងចាប់ផ្តើមទទួលបានប្រាក់កម្រៃថ្មីកាន់តែច្រើននៅក្នុងលក្ខខណ្ឌថ្មីនោះផងដែរ។

គួរឲ្យដឹងដែរថា Yamal មិនមែនជាកីឡាករធម្មតានោះទេកាលពីរដូវកាលមុនសូម្បីតែក្លឹបបារាំង PSG ក៏បានបង្ហាញបំណងហ៊ានចំណាយខ្ទង់ដល់ទៅ២០០លានអឺរ៉ូសម្រាប់កីឡាករអេស្បាញរូបនេះផងដែរ៕

ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top