សិល្បៈ និង កម្សាន្ត

នាង Taylor Swift វ៉ាដាច់នាង Rihanna ជាតារាចម្រៀងស្រី ដែលមានជាង គេលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ ១.៦ ពាន់លានដុល្លារ

AFP

អាមេរមិក ៖ តារាចម្រៀង ជនជាតិអាមេរិក ដ៏ល្បីល្បាញនាង Taylor Swift បានក្លាយជាតារាចម្រៀងស្រី ដែលមានទ្រព្យ សម្បត្តិច្រើន ជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងទ្រព្យ សម្បត្តិសរុបចំនួន១.៦ ពាន់លានដុល្លារ ដែលភាគច្រើន រកបានតាមរយៈតន្ត្រី និងការសម្ដែងផ្ទាល់របស់នាង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

កាលពីថ្ងៃទី៧ ខែតុលា ទស្សនាវដ្តី Forbes បានរាយការណ៍ថា នាង Swift មានទ្រព្យសម្បត្តិវ៉ាដាច់អតីត ម្ចាស់កម្មសិទ្ធគឺនាង Rihanna ដែលមានទ្រព្យសម្បត្តិសុទ្ធ ១.៤ ពាន់លានដុល្លារ។ បច្ចុប្បន្ន នាង Swift ស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីតារារ៉េប Jay-Z  មានទ្រព្យសម្បត្តិ ប៉ាន់ស្មានចំនួន ២.៥ ពាន់លានដុល្លារ ក្នុងចំណាត់ថ្នាក់តន្ត្រីករ មានបំផុតរបស់ពិភពលោក។

នាង Swift ជាប់ចំណាត់ថ្នាក់លេខ ២,១១៧ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ខណៈនាង Rihanna ជាប់ចំណាត់ថ្នាក់លេខ ២,៣៣៦ ។ ប្រាក់ចំណូលរបស់នាង Swift ភាគច្រើនបានមកពីកម្រៃតន្ត្រី និងចំណូលពីការ ប្រគុំតន្ត្រីរបស់នាង។

ដូចដែលបានរាយការណ៍ដោយ Billboard បាននិយាយថា ផ្ទុយទៅវិញ នាង Rihanna បានប្រមូលទ្រព្យសម្បត្តិ របស់នាងជាចម្បង តាមរយៈការបណ្តាក់ទុន ក្នុងឧស្សាហកម្មសម្រស់ និងម៉ូដ រួមទាំង Fenty Beauty និង Savage x Fenty ។

ការឡើងឋានៈជាមហាសេដ្ឋីរបស់នាង Swift បានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងទ្រព្យសម្បត្តិដំបូងចំនួន ១.១ ពាន់លានដុល្លារត្រូវបានជំរុញយ៉ាងខ្លាំងដោយ The Eras Tour និងកាតាឡុកតន្ត្រីដ៏ទូលំទូលាយរបស់នាង។

ទ្រព្យសម្បត្តិ របស់នាងរួមមានប្រហែល ៦០០ លានដុល្លារពីថ្លៃ សួយសារតន្ត្រី និងការប្រគុំតន្ត្រី ៦០០ លានដុល្លារ ផ្សេងទៀត ពីគំនិតផ្តួចផ្តើម របស់នាងក្នុងការថតឡើងវិញ នូវអាល់ប៊ុមមុនៗដែលមានចំណងជើងថា Taylor’s Version (2021) និង ១២៥ លានដុល្លារពីការវិនិយោគ អចលនទ្រព្យរបស់នាង ។

នាង Swift ក្នុងចំណាត់ថ្នាក់ហិរញ្ញវត្ថុនៃរូបតំណាងតន្ត្រីស្រី គឺម៉ាដូណាដែលមានប្រាក់ ៨៥០ លានដុល្លារ Beyoncé ៧៦០ លានដុល្លារ Celine Dion មាន ៥៥០ លានដុល្លារ Barbra Streisand មាន ៤៦០ លានដុល្លារ និង Dolly Parton មាន ៤៥០ លានដុល្លារ៕

Most Popular

To Top