យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករអតីតជម្រើសជាតិ អង់គ្លេស Mason Greenwood កំពុងបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិលត្រឡប់មកចូលរួម ជាមួយនឹងក្រុមជម្រើស ជាតិរបស់ Jamaica វិញនៅពេល ខាងមុខនេះ។
អាជីពនៅក្រុមជ្រើសជាតិ អង់គ្លេស បានទទួលរងបញ្ហារកាំរកូសអស់ រយៈពេលជាយូរមកហើយ ចាប់តាំងតែពីពេល ដែលកីឡាករ កើតមានរឿងក្តីក្តាំតាំងតែពីឆ្នាំ ២០២២រហូតមកទល់បច្ចុប្បន្ន។
កីឡាករវ័យ២៣ឆ្នាំរូបនេះ ទោះបីជាយ៉ាងណាក្តី ក៏មានឈាមជាជនជាតិ Jamaica ផងដែរដូច្នេះការសម្រេចចិត្ត ផ្លាស់ប្តូរក្រុមជម្រើសជាតិនោះគឺមិនមែនជារឿង ដែលលំបាកសម្រាប់គាត់ឡើយ។
រដូវកាលនេះ កីឡាករ Greenwood បានបង្ហាញទំរង់ លេងល្អខ្លាំងណាស់ ជាមួយនឹងក្លឹបថ្មី Marseille ដោយអាចស៊ុត បញ្ចូលទីបាន៨គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង ១១លើកនៅលីគកំពូលបារាំង៕
ប្រែសម្រួល៖ស៊ុនលី
